ខេត្តព្រះវិហារ៖ក្រុមជនសង្ស័យមុខសញ្ញារក្សាទុកនិងជួញដូរសារធាតុគ្រឿងញៀនខុសច្បាប់ដ៏សកម្មប្រចាំភូមិសាស្ត្រស្រុកគូលែន ចំនួន៣នាក់ត្រូវបានកម្លាំងកងរាជអាវុធហត្ថមូលដ្ឋានស្រុកគូលែន ធ្វើការបង្ក្រាបបានជាបន្តបន្ទាប់។
សមត្ថកិច្ចបានឲ្យដឹងថា ប្រតិបត្តិការចុះបំបែកសំណុំរឿងមុខសញ្ញារក្សាទុកនិងជួញដូរសារធាតុគ្រឿងញៀនដ៏សកម្ម១ករណីនៅចំនុចភូមិភូមិគូលែន ឃុំគូលែនត្បូង ស្រុកគូលែនខេត្តព្រះវិហារ ឈានទៅធ្វើកាឃាត់ខ្លួនក្រុមជនសង្ស័យកាលពីវេលាម៉ោងប្រមាណជា១៧និង៣៥នាទីនាថ្ងៃទី១៦ខែមិថុនាឆ្នាំ២០២៤ ក្រោមកាណែនាំចង្អុលបង្ហាញពីលោកឧត្តមសេនីយ៏ត្រីកង សៅគុណមេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ និងក្រោមការដឹកនាំបញ្ជារបស់លោកវរសេនីយ៍ត្រី នួន ភារៈ មេបញ្ជាការកងរាជអាវុធហត្ថមូលដ្ឋានស្រុកគូលែនដោយផ្ទាល់នោះ។
លោកឧត្តមសេនីយ៍ត្រីកង សៅគុណមេបញ្ជាកងរាជអាវុធហត្ថខេត្តព្រះវិហារ បានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃទី១៨មិថុនានេះថា ជាលទ្ធផលក្នុងកិច្ចប្រតិបត្តិកា១ខាងលើនេះកម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថបានបំបែកមុខសញ្ញាបក្ខពួកក្រុមជនសង្ស័យរក្សាទុកនិងជួញដូរសារធាតុគ្រឿងញៀនដ៏សកម្មប្រចាំភូមិសាស្ត្រនៃស្រុកគូលែន ដោយបានធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន៣នាក់ដែលក្នុងនោះរួមមាន ៖ទី១ឈ្មោះឈុន នី ភេទប្រុសអាយុ១៨ឆ្នាំមុខរបមិនពិតប្រាកដបច្ចុប្បន្នស្នាក់នៅភូមិឈូក ឃុំត្បែង២ ស្រុកគូលែន។ទី២ឈ្មោះឃៀម កក្កដា ភេទប្រុសអាយុ២២ឆ្នាំមុខរបមិនពិតប្រាកដ បច្ចុប្បន្នរស់នៅភូមិឃុំស្រុកជាមួយគ្នា។ទី៣ឈ្មោះមឿន ចាន់រ៉ា ភេទប្រុសអាយុ២៤ឆ្នាំមុខរបមិនពិតប្រាកដបច្ចុប្បន្នរស់នៅភូមិក្របៅ ឃុំគូលែនជើង ស្រុកគូលែន។លោកមេបញ្ជាការបានបញ្ជាក់បន្ថែមទៀតថា ក្រោយការឃាត់ខ្លួនក្រុមជនសង្ស័យជាមុខសញ្ញាទាំង៣នាក់ជាលទ្ធផលកម្លាំងសមត្ថកិច្ចធ្វើការដកហូតវត្ថុតាងពីក្រុមជនសង្ស័យបានមួយចំនួនក្នុងនោះម្សៅក្រាមពណ៌សថ្លា(ម៉ាទឹកកក)ចំនួន៥កញ្ចប់ម៉ូតូចំនួន៣គ្រឿង។
បច្ចប្បន្នក្រុមជនសង្ស័យរួមនិងវត្ថុតាងទាំងអស់ខាងលើត្រូវបានកម្លាំងអាវុធហត្ថខេត្តព្រះវិហារ កសាងសំណុំរឿងបញ្ជូនទៅកាន់អយ្យការសាលាដំបូងខេត្តព្រះវិហារចាត់ការបន្តតាមច្បាប់៕ដោយ៖AFN