Monday, November 25, 2024
Header Banner

អាវុធហត្ថខេត្តព្រះវិហារ បង្ក្រាបករណីគ្រឿងញៀនខុសច្បាប់ ចំនួន៣ស្រុកឃាត់ខ្លួនបានជនសង្ស័យ៨នាក់

ខេត្តព្រះវិហារ៖សេចក្តីរាយការណ៍បានឲ្យដឹងថា កម្លាំងអាវុធហត្ថខេត្តព្រះវិហារ បង្ក្រាបករណីរក្សាទុកនិងជួញដូរនូវសារធាតុគ្រឿងញៀនខុសច្បាប់ដ៏សកម្មប្រចាំក្នុងភូមិសាស្ត្រ៣ស្រុកផ្សេងគ្នាដោយបានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ចំនួន៨នាក់យកទៅសួរនាំ។

លោកឧត្តមសេនីយ៍ត្រីកង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ បានថ្លែងប្រាប់អ្នកសារព័ត៌មានឲ្យដឹងនៅថ្ងៃទី១៩ខែមិថុនាឆ្នាំ២០២៤នេះថា គិតត្រឹមសប្តាហ៍នេះ កម្លាំងអាវុធហត្ថចំណុះឲ្យខេត្តព្រះវិហារ បានសហការគ្នា ស្រាវជ្រាវរហូតឃាត់ខ្លួនបានជនសង្ស័យចំនួន៨នាក់ ដែលប្រើប្រាស់និងរក្សាទុក នូវសារធាតុញៀនដោយខុសច្បាប់នៅក្នុងមូលដ្ឋានស្រុកចំនួន៣ ផ្សេងគ្នាគឺស្រុករវៀង ស្រុកគូលែននិងស្រុកសង្គមថ្មី នៃខេត្តព្រះវិហារ។

លោកបន្តថា នៅវេលាម៉ោងប្រមាណជា១០នឹង៣៥នាទីថ្ងៃទី១៨ខែមិថុនាឆ្នាំ២០២៤កម្លាំងអាវុធហត្ថស្រុកសង្គមថ្មី និងកម្លាំងអាវុធហត្ថស្រុកគូលែន ដឹកនាំបញ្ជាផ្ទាល់ដោយលោកវរសេនីយ៏ឯក ជួរ ប៊ុនស៊ុង មេបញ្ជាការងកងរាជអាវុធហត្ថខេត្តព្រះវិហារ បានចុះឆ្មក់និងបំបែកមុខសញ្ញាជនក្រុមជនសង្ស័យរក្សាទុកនិងជួញដូរសារធាតុគ្រឿងញៀនដ៏សកម្មប្រចាំនៅស្រុកចំនួន៣ ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន៨នាក់រួមនិងវត្ថុតាងមួយចំនួន។ លោកមេបញ្ជាការបានបន្តទៀតថា ជាលទ្ធផលកម្លាំងសមត្ថកិច្ចរបស់លោកបានឆែកឆេនិងដកហូតវត្ថុតាងបានមួយចំនួនធំដូចជា៖ម៉ូតូ ទូរសព្ទ័ដៃ .ជញ្ជីងថ្លឹងគ្រឿងញៀន.កាំបិតពិឃាត.រួមនិងសម្ភារៈប្រើប្រាសនិងវិចខ្ចប់គ្រឿងញៀន១ចំនួនទៀត។ បច្ចុប្បន្នក្រុមជនសង្ស័យទាំងអស់រួមនិងសម្ភារៈដែលជាវត្ថុតាំងទាំងប៉ុន្មានខាងលើត្រូវបានកម្លាំងអាវុធហត្ថខេត្តព្រះវិហារ កសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការទៅតាមផ្លូវច្បាប់៕ដោយ៖ភ្នំំំដែក

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម