Sunday, September 8, 2024
Header Banner

បង្ក្រាបករណីគ្រឿងញៀនខុសច្បាប់នៅស្រុកសង្គមថ្មីនិងក្រុងព្រះវិហារ ឃាត់ខ្លួនជនសង្ស័យចំនួន២នាក់និងវត្ថុតាង

ខេត្តព្រះវិហារ៖នៅថ្ងៃទី២០ខែមិថុនាឆ្នាំ២០២៤សមត្ថកិច្ចបានចុះបង្ក្រាបករណីរក្សាទុក ឬជួញដូរ និងប្រើប្រាស់នូវសារធាតុញៀនដោយឱ្យច្បាប់ នៅភូមិសាស្ត្រស្រុកសង្គមថ្មី ឃាត់ខ្លួនបានម្នាក់ និងបន្តស្រាវជ្រាវឃាត់ខ្លួនបានម្នាក់ទៀតនៅក្រុងព្រះវិហារ។

  របាយការណ៍របស់អាវុធហត្ថខេត្តព្រះវិហារបានឲ្យដឹងថា កម្លាំងអាវុធហត្ថស្រុកសង្គមថ្មី បានចុះបង្ក្រាបករណីរក្សាទុក ឬជួញដូរ និងប្រើប្រាស់នូវសារ ធាតុញៀនដោយខុសច្បាប់ នៅចំណុចភូមិតាបស់ ឃុំស្មៅ ស្រុកសង្គមថ្មី ឃាត់ខ្លួនជនសង្ស័យឈ្មោះ លូន លួត ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅ ភូមិឃុំខាងលើ។ដកហូតវត្ថុតាងរួមមាន ៖ ម្សៅក្រាមសថ្លា(ម៉ាទឹកកក)ចំនួន ៦កញ្ចប់ ទូរស័ព្ទចំនួន ១គ្រឿង កំបិតចំនួន ១ និងជាវចំនួន ១ដើម។សមត្ថកិច្ចបន្តថា ក្រោយពីទទួលបានចំលើយសារភាពរួចមកសមត្ថកិច្ចបានបន្តស្រាវជ្រាវ ឃាត់ខ្លួនមុខសញ្ញាម្នាក់ទៀតឈ្មោះ សុខ តុលា ភេទ ប្រុស អាយុ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ នៅភូមិភារកិច្ច សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ។

   សូមជម្រាបថា ករណីខាងលើ នេះដោយមានការសម្រាប់សម្រួល ពីតំណាងអយ្យការអមសាលាដំបូងខេត្តព្រះវិហារ កំលាំងអាវុធហត្ថស្រុកសង្គមថ្មី សហការជាមួយកម្លាំងអាវុធហត្ថក្រុងព្រះវិហារនិងអាវុធហត្ថខេត្ត ដឹកនាំដោយ លោកវរសេនីយ៍ឯក ជួរ ប៊ុនសុង មេបញ្ជាការរងអាវុធហត្ថ ខេត្តព្រះវិហារ។

  សមត្ថកិច្ចបន្ថែមថា វត្ថុតាងចាប់យករួមមាន៖ ទូរស័ព្ទចំនួន ១គ្រឿង សំភារៈ សម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន។បច្ចុប្បន្នជនសង្ស័យរួមនិងវត្ថុតាងខាងលើត្រូវបានកម្លាំងជំនាញអាវុធហត្ថខេត្តព្រះវិហារ បញ្ជូនសំណុំរឿងទៅ តុលាការដើម្បីចាត់ការតាមច្បាប់៕ដោយ៖ដងរ៉ែក

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម