Thursday, December 12, 2024
Header Banner

កម្មករបើកបរត្រាក់ទ័រម្នាក់រងរបួសធ្ងន់ដោយសារបើកជាន់មីនតោនបន្សល់ពីសម័យសង្គ្រាម នៅស្រុកជាំក្សាន្ត

ខេត្តព្រះវិហារ ៖នៅវេលាម៉ោង១០និង១០នាទីថ្ងៃទី២៥ខែមិថុនាឆ្នាំ២០២៤ស្ថិតនៅចំណុចមុខស្រះចិន ភូមិស្រអែមខាងត្បូង ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ មានករណីពលរដ្ឋម្នាក់បើកត្រាក់ទ័រជាន់គ្រាប់មីនតោនសំណល់សង្គ្រាម បណ្តាលឲ្យផ្ទុះប៉ើងរងរបួសធ្ងន់កំពុងសង្គ្រោះនៅមន្ទីរពេទ្យខេត្តព្រះវិហារ។

អធិការនគរបាលស្រុកជាំក្សាន្ត  គឺ លោកវរសេនីយ៍ឯកឃី ម៉េងឆែ បានមានប្រសាសន៍ឲ្យដឹងថា  ករណីផ្ទុះមីនតោននេះបណ្តាលឲ្យរបួសជនរងគ្រោះម្នាក់ឈ្មោះ អុល ស៊ីម ភេទប្រុសអាយុ៤២ ឆ្នាំមុខរបរកម្មករភ្ជួរដីចំការបំរុងដាំដំឡូងមីឲ្យគេ ទីលំនៅបច្ចុប្បន្នភូមិត្រពាំងសង្កែខាងលិច ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ជនរងគ្រោះរបួសជង្គង់ខាងឆ្វេងធ្ងន់ និងរបួសដៃខាងឆ្វេងស្រាល។ជនរងគ្រោះបានបញ្ជូនមកមន្ទីរពេទ្យសម្ដេចតេជោហ៊ុនសែន ដោយសភាពធ្ងន់ធ្ងរ រួចបានបន្តបញ្ជូនបន្តទៅ មន្ទីរពេទ្យបង្អែក១៦មករា ខេត្តព្រះវិហារ។  ម្ចាស់ត្រាក់ត្រាក់ទ័រឈ្មោះ អ៊ី រ៉ន ភេទប្រុសអាយុ៤៣ឆ្នាំមុខរបរកសិករទីលំនៅបច្ចុប្បន្នភូមិឃុំខាងលើ។

   អាជ្ញាធរមីន ធ្លាប់បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមកុំចូលទៅតំបន់ណាដែលមិនដឹងប្រវត្តិច្បាស់លាស់ និងត្រូវសាកសួរអាជ្ញាធរមូលដ្ឋានមុនចូលតំបន់នោះ និងសូមកុំប៉ះពាល់នៅពេលឃើញមីន និងគ្រាប់មិនទាន់ផ្ទុះ ត្រូវរាយការណ៍ជាបន្ទាន់ដល់អាជ្ញាធរមានសមត្ថកិច្ចដែលនៅជិតបំផុតដើម្បីមានចំណាត់ការ៕ដោយ៖AFN

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម