Friday, November 22, 2024
Header Banner

មេបញ្ជាការអាវុធហត្ថខេត្តព្រះវិហារ បានចែកអាវភ្លៀងចំនួន១៤០អាវ ជូនដល់កងកម្លាំង ដើម្បីងាយស្រួលបំពេញការងារនាដូវវស្សានេះ

ខេត្តព្រះវិហារ៖កាលពីព្រឹកថ្ងៃទី២៤ខែមិថុនាឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ត្រីកង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ បានចែកអាវភ្លៀងដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ចំនួន១៤០អាវ ជូនដល់យោធិននៃកងរាជអាវុធហត្ថខេត្តព្រះវិហារ ដើម្បីឲ្យមានភាពងាយស្រួលក្នុងការចុះបំពេញការងារនារដូវវស្សានេះ។

  ជាមួយគ្នានោះលោកមេបញ្ជាការ បានថ្លែងថាក្នុងនាមលោកជាមេបញ្ជាការនិងជាបុគ្គលថ្នាក់ដឹកនាំនៃកងកម្លាំងម្នាក់ក៏សូមចួលរួមសម្តែងការដឹងគុណដ៏ជ្រាលជ្រៅចំពោះសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែននិងសម្តេចកិតិ្តបណ្ឌិត ប៊ុនរានីហ៊ុន សែន ជាមួយនិងយោធិននៃកងរាជអាវុធហត្ថទាំងអស់ចំណុះអោយបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះវិហារទាំងមូល។

លោកមេបញ្ជាការបានបន្តទៀតថា រយៈកាលកន្លងមក អ្វីដែលមិនឯការរបស់យោធិននៃកងរាជអាវុធហត្ថរបស់លោកនេះគឺដោយមានការយកចិត្តទុកដាក់និងលើកទឹកចិត្តអំពីសំណាកសម្តេចទាំងទ្វេរដែលសម្តេចនេះហើយគឺជាមគ្គុទេសក៍ដ៏ឆ្អើមដែលបានយកជីវិតធ្វើជាដើមទុនប្តូរយកសន្តិភាពជូនដល់ប្រជាជាតិ និងប្រទេសជាតិទាំងមូលគុណបំណាច់ដ៏ធំធេងរបស់សម្តេចនេះលោកមេបញ្ជាការថា ក្នុងនាមយើងជាកងកម្លាំងប្រដាប់អាវុធគឺមិនមានអ្វីតបស្នងសងគុណដល់សម្តេចទាំងទ្វេរវិញនោះឡើយ គឺមានតែឆន្ទះមនសិការ ស្មោះត្រង់បំពេញតួនាទីជាកម្លាំងស្នួលដើម្បីចួលរួមចំណែកថែរក្សាសុខសន្តិភាពដែលជាកេរ្តិ៍តំណែលដ៏មហាសាល ដោយមិនអាចកាត់ថ្លៃបានរបស់សម្តេចតេជោសែនដែលមានពីមុនមករហូតមកដល់នាពេលបច្ចុប្បន្ននេះអោយបានគង់វង្សស្ថិតស្ថេរជាអមតៈ។

  ជាមួយគ្នានោះលោកមេបញ្ជាការថាពិតណាស់ពាក្យថាអាវភ្លៀងនេះគឺមានន័យធំធេងខ្លាំងណាស់ប្រសិនជាយើងលើកយកមកពិចារណាឲ្យបានស៊ីជម្រៅនោះ ដែលនេះសបញ្ជាក់ឲ្យឃើញកាន់តែច្បាស់ពីទឹកចិត្តដ៏ឧត្តុង្គឧត្តមរបស់សម្តេចទាំងទ្វេរ ភាពជាថ្នាក់ដឹកនាំរបស់លោកគឺតែងយកចិត្តទុកដាក់មកលើកងកម្លាំងប្រដាប់អាវុធយើង ដោយលោកចាត់ទុក្ខកងកម្លាំងជាសរសរគ្រឹះដ៏រឹងមាំក្នុងកិច្ចការកាពារជាតិមាតុភូមិ និងសណ្តាប់ធ្នាប់សាធារណៈ។

ទទ្ទឹមនិនេះលោកមេបញ្ជាការក៏បានស្នើរដល់យោធិននៃកងរាជអាវុធហត្ថទាំងអស់ត្រូវបន្តខិតខំប្រឹងប្រែងបំពេញភារកិច្ចកាតព្វកិច្ចរបស់ខ្លួនដែលថ្នាក់លើដាក់អោយអនុវត្តន៍ឲ្យមានប្រសិទ្ធិភាពទ្វេរឡើងថែមទៀត។

ជាចុងក្រោយលោកមេបញ្ជាការក៏បានសម្តែងការកោតសរសើរដល់មេបញ្ជាការមេបញ្ជាការងរួមនិងមន្ត្រីកងរាជអាវុធហត្ថតាមបណ្តាមូលដ្ឋានកងរាជអាវុធហត្ថទាំង៨ក្រុងស្រុកចំណុះឲ្យបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះវិហារ ដោយមួយរយៈកន្លងមកភាពខិតខំប្រឹងប្រែងចូលរួមបង្កាទប់ស្កាត់នូវរាល់បទល្មើសផ្សេងៗជាពិសេសករណីបង្ក្រាបបទល្មើសជនសង្ស័យដែលជាមុខសញ្ញារក្សាទុកនិងចែកចាយសារធាតុគ្រឿងញៀនក្នុងភូមិសាស្ត្រដែលខ្លួនជាអ្នកគ្រប់គ្រងបានយ៉ាងមានប្រសិទ្ធិភាពគួរជាមោទនៈ នូវរាល់ស្នាដៃក៏ដូចសកម្មភាពឬកិច្ចការទាំងនេះលោកមេបញ្ជាការសុំឲ្យមន្ត្រីកងរាជអាវុធហត្ថរបស់លោកគឺនៅបន្តបំពេញភារកិច្ចរបស់ខ្លួនឲ្យបានដូចជាភ្លៀងរលឹមគឺមិនត្រូវបន្ធូរ ដៃជាដាច់ខាត់ចំពោះបក្ខពួកមុខសញ្ញារក្សាទុកនិងជួញដូរសារធាតុគ្រឿងញៀន១នេះ៕ដោយ៖AFN

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម