មណ្ឌលគិរី៖កម្លាំងផ្នែកជំនាញការិយាលយ័ប្រឆាំងគ្រឿងញៀន បានសហការជាមួយ កម្លាំងនៃអធិការដ្ឋាននគរបាលក្រុងសែនមនោរម្យ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ស៊ុម សោភ័ណ្ឌ ស្នងការរង ទទួលផែនការងារប្រឆាំងគ្រឿងញៀន នៅរសៀល ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០បានចុះបង្រ្កាបករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ដោយឃាត់ខ្លួនមនុស្ស ០២នាក់ ដកហូតវត្ថុតាងគ្រឿងញៀន និងអាវុធខ្លី ០១ដើមផងដែរ ។
ហេតុការណ៍បង្ក្រាបករណីខាងលើនេះ ស្ថិតត្រង់ចំណុចផ្ទះជួល ភូមិចំការតែ សង្កាត់ស្ពានមានជយ័ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ។ សមត្ថកិច្ចបានឲ្យដឹងថា ប្រតិបត្តិការនេះ ធ្វើការឃាត់ខ្លួន និងឆែកឆេរ ក្នុងម៉ូតូ និងបន្ទប់ជួល លើជនសង្ស័យទាំង ០២ នាក់ ស្រីម្នាក់ ដូចមានឈ្មោះខាងក្រោម ៖ ១. ឈ្មោះ ដា រី ហៅ ម៉ាប់ ភេទប្រុស អាយុ ៣២ ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរមិនពិតប្រាកដ មានស្រុកកំណើត: ភូមិព្រែកទន្លាប់ ឃុំព្រែកទន្លាប់ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ។ បច្ចុប្បន្នស្នាក់នៅ : ភូមិចំការតែ សង្កាត់ស្ពានមានជយ័ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ។ ២. ឈ្មោះ ជា ផាលីណែត ភេទស្រី អាយុ ២៥ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានស្រុកកំណើត: ភូមិអូរបែកក្អម សង្កាត់ទឹកល្អក់២ ខណ្ឌ័ទួលគោក រាជធានីភ្នំពេញ ។ ទីលំនៅបច្ចុប្បន្ន : ភូមិចំការតែ សង្កាត់ស្ពានមានជ័ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ។ សម្ភារៈ និងវត្ថុតាងដកហូតបានរួមមាន ៖ សារធាតុសង្សយ័ថាជាគ្រឿងញៀន ក្រាមពណ៌សថ្លា (ម៉ាកទឹកកក) ចំនួន ២២ កញ្ចប់ (០៦កញ្ចប់ធំ ; ០៧កញ្ចប់ធំល្មម ; ០៩កញ្ចប់តូច) មិនទាន់ថ្លឹង ។ ឧបករណ៍ សម្ភារៈ មធ្យោបាយ ដកហូតបាន ៖ ១. អាវុធចំនួន ១ ដើម ម៉ាក់ G19 AUSTRIA WET 5168 ផលិតនៅប្រទេសនៅTAIWAN ( ប្រើហ្គាសបាញ់គ្រាប់កង់ ) ២. ទូរសព្ទ័ដៃចំនួន ០២ គ្រឿង ( ម៉ាកOPPO ១គ្រឿងនិងម៉ាក SAMSUNG ១គ្រឿង ), ៣. ដែកកេះចំនួន ៨, ៤. កាបូបចំនួន ២, ៥. អត្តសញ្ញាណបណ្ណ័សញ្ជាតិខ្មែរចំនួន ២ សន្លឹក, ៦. បណ្ណ័សំគាល់យាន្តយន្តចំនួន ១ សន្លឹក, ៧. ដបសម្រាប់ជក់ថ្នាំញៀនចំនួន ៣, ៨. កែវសម្រាប់ជក់ថ្នាំញៀនចំនួន ៦, ៩. ថង់សម្រាប់វេចខ្ចប់និងទុយោមួយចំនួនធំ, ១០. ប្រាក់រៀលចំនួន ១៣៩,៥០០ រៀល, ១១.ម៉ូតូចំនួន ២ គ្រឿង ( ម៉ាក KTM DUKE 200 ១ គ្រឿង ស្លាកលេខភ្នំពេញ 1 CS–1228 ; ម៉ាក់ TODAY ១ គ្រឿង គ្មានស្លាកលេខ) ។ បច្ចុប្បន្នជនសង្ស័យ ព្រមទាំងសម្ភារៈ និងមធ្យោយទាំងអស់ កម្លាំង ជំនាញប្រឆាំងគ្រឿងញៀនខេត្ត និងកម្លាំងអធិការដ្ឋាននគរបាលក្រុងសែនមនោរម្យ កំពុងថែរក្សា និងកសាងសំណុំរឿងដើម្បីចាត់ការតាមនីតិវិធីច្បាប់៕ភ្នំដែក