Saturday, October 12, 2024
Header Banner

ពិធីសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការប៉ុស្តិ៍នគរបាលរដ្ឋបាលរោងគោ នៃអធិការដ្ឋាននគរបាលស្រុកក្រឡាញ់

ខេត្តសៀមរាប ៖ នៅព្រឹកថ្ងៃសៅរ៍ ១កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៤ នៅបរិវេណប៉ុស្តិ៍នគរបាលរដ្ឋបាលរោងគោ បានរៀបចំពិធីសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ប៉ុស្តិ៍នគរបាលរដ្ឋបាលរោងគោ នៃអធិការដ្ឋាននគរបាលស្រុកក្រឡាញ់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តសៀមរាប លោក ឃុត សំអាត ប្រធានក្រុមប្រឹក្សាស្រុក លោក សុខ ណារ៉េត អភិបាល នៃគណៈអភិបាលស្រុកក្រឡាញ់ និងមានការអញ្ជេីញចូលរួមពី លោក-លោកស្រី ស្នងការរង លោកនាយការិយាល័យ លោកអធិការ-អធិការរង លោកនាយ-នាយរងផ្នែក កងរាជអាវុធហត្ថស្រុក តំបន់ប្រតិបត្តិការសឹករងស្រុក ប្រជាការពារ និងប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋានផងដែរ។

ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ទោ ស្នងការ បានមានប្រសាសន៍ក្រើនរម្លឹកដល់កងកម្លាំងទាំងអស់ បន្តយកចិត្តទុកដាក់បង្កើនការប្រុងប្រយ័ត្ន ទប់ស្កាត់បញ្ហាក្មេងទំនើងដែលបង្កអសន្តិសុខតាមផ្លូវសាធារណៈ ទប់ស្កាត់និងបង្រ្កាបបទល្មើសគ្រឿងញៀន បង្រ្កាបល្បែងស៊ីសង ឆ្នោតផ្សងសំណាងខុសច្បាប់ ដើម្បីបង្ការក៏ដូចជាកាត់បន្ថយបទល្មើសនៅក្នុងមូលដ្ឋាន ក្នុងគោលដៅរក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ,រក្សាសាមគ្គីភាពផ្ទៃក្នុង ពិសេសរក្សាឲ្យបាននូវតម្លៃរបស់កងកម្លាំងនគរបាលជាតិ។

លោកឧត្តមសេនីយ៍ទោ ស្នងការ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសប្បុរសជន ដែលបានឧបត្ថម្ភថវិការ ដើម្បីចូលរួមចំណែកក្នុងការកសាង ប៉ុស្តិ៍នគរបាលរដ្ឋបាលនេះផងដែរ។ជាកិច្ចបញ្ចប់ លោកឧត្តមសេនីយ៍ទោ ស្នងការ បានជូនពរដល់អង្គពិធីទាំងមូល ទទួលបាននូវសុខភាពល្អ និងពុទ្ធិពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕ដោយ៖AFN

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម