Saturday, July 5, 2025
Header Banner

ស្នងការនគរបាលខេត្តឧត្តរមានជ័យ បានអញ្ជើញចូលរួមក្នុង ពិធីសំណេះសំណាល និងបំពាក់ឋានន្តរសក្តិ យោធិនចូលនិវត្តន៍ និង យោធិនពិការ ផ្ទេរចេញពីក្របខ័ណ្ឌក្រសួងការពារជាតិ នៅទីបញ្ជាការកងពលតូចថ្មើរជើងលេខ៤២

ឧត្តរមានជ័យ៖នៅព្រឹកថ្ងៃទី ០១ខែតុលាឆ្នាំ២០២០ នេះលោក ឧត្តមសេនីយ៍ ហួត សុធី ស្នងការនគរបាលខេត្តឧត្តរមានជ័យ បានអញ្ជើញចូលរួមក្នុង ពិធីសំណេះសំណាល និងបំពាក់ឋានន្តរសក្តិ យោធិនចូលនិវត្តន៍ និង យោធិនពិការ ផ្ទេរចេញពីក្របខ័ណ្ឌក្រសួងការពារជាតិ នៅទីបញ្ជាការកងពលតូចថ្មើរជើងលេខ៤២ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៤ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ដោយមានការអញ្ជើញចូលរួមពីប្រតិភូអមដំណើរ ឯកឧត្តម មេបញ្ជាការ មេបញ្ជាការរង កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ នាយទាហាន នាយទាហានរង និងពលទាហានយ៉ាងច្រើនកុះករផងដែរ៕

ផ្សាយពាណិជ្ជកម្ម
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម