Friday, November 22, 2024
Header Banner

ថ្ងៃទី១៩កក្កដា ប្រកាសចូលកាន់តំណែងស្នងការនគរបាលខេត្តបាត់ដំបង ថ្មីថ្មោង!

ខេត្តបាត់ដំបង៖នៅព្រឹកថ្ងៃទី១៩ខែកក្កដាឆ្នាំ២០២៤នេះ ស្នងការថ្មី នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ត្រូវបានប្រកាសចូលកាន់តំណែងជាផ្លូវការ ក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ តំណាងលោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ, លោក អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងលោក សុខ លូ អភិបាលខេត្តបាត់ដំបង។

   ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ថ្មី ដែលត្រូវប្រកាសចូលកាន់តំណែងនោះ គឺលោកឧត្តមសេនីយ៍ត្រី ដាញ់ អេងប៊ុនចាន់ ជំនួសលោកឧត្តមសេនីយ៍ទោ សាត គឹមសាន ដែលត្រូវចូលនិវត្តន៍។

  សូមជម្រាបថា ពីមុនលោកឧត្តមសេនីយ៍ត្រី ដាញ់ អេងប៊ុនចាន់ កាន់តួនាទីជាស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ទទួលផែនអន្ដោប្រវេសន៍។

  ណៅក្នុងពិធីនេះ ក៏មានការបំពាក់ឋានន្ដរស័ក្ដិថ្នាក់ ឧត្តមសេនីយ៍ទោ ជូនលោកឧត្តមសេនីយ៍ត្រី ដាញ់ អេងប៊ុនចាន់ ផងដែរ៕ដោយ៖AFN

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម