Thursday, December 12, 2024
Header Banner

លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តសៀមរាប ដឹកនាំកិច្ចប្រជុំ Hotline Group Meeting លើកទី១៥

ខេត្តសៀមរាប ៖នៅព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤ នាសាលប្រជុំសណ្ឋាគារសុខាអង្គរសៀមរាប បានរៀបចំកិច្ចប្រជុំ Hotline Group Meeting លើកទី១៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការនគរបាលខេត្តសៀមរាប និងអស់លោកប្រធានកុងស៊ុលប្រចាំខេត្តសៀមរាប។ ក្នុងនោះដែលក៏មានការចូលរួមពី អង្គភាពនគរបាលទេសចរណ៍ អង្គភាពនគរបាលការពារបេតិកភណ្ឌ លោក-លោកស្រី ស្នងការរង លោកនាយការិយាល័យ ដែលពាក់ព័ន្ធ និងលោកអធិការនគរបាលក្រុងសៀមរាប ផងដែរ ។

លោកឧត្តមសេនីយ៍ទោ ស្នងការ បានមានមតិសំណេះសំណាល និងធ្វើសេចក្ដីរាយការណ៍អំពីសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ជូនអង្គប្រជុំទាំងមូល ដោយកន្លងមកក្នុងឆមាសទី១ ឆ្នាំ២០២៤នេះ ចំពោះបទល្មើសធំៗនៅខេត្តសៀមរាបគឺពុំមាននោះទេ ដោយឡែកទាក់ទងនិងបទល្មើសផ្សេងៗ ដែលទាក់ទងទៅនិងជនបរទេស កើតមានតិចតួចនៅក្នុងខេត្តសៀមរាប (បង្ក្រាបបាន១០០%)។ ទាំងនេះគឺដោយសារមានការរៀបចំផែនការពារ និងប៉ុស្តិ៍ការពារគោលដៅច្បាស់លាស់ និងមានការចូលរួមពីតាមបណ្តាកុងស៊ុល និងអង្គភាពពាក់ព័ន្ធទាំងអស់ មានការសហការគ្នាបានយ៉ាងល្អទើបនាំឲ្យបញ្ហាសន្តិសុខមានភាពល្អប្រសើរ ធ្វើឲ្យបទល្មើសមានការថយចុះ ។

ក្នុងកិច្ចប្រជុំនាឱកាសនោះដែរ លោកប្រធានការិយាល័យកុងស៊ុលជប៉ុនប្រចាំខេត្តសៀមរាប បានលើកសរសើរពីការងារសហការគ្នាល្អកន្លងមករវាងសមត្ថកិច្ច និងក្រុមការងារកុងស៊ុលប្រចាំខេត្តសៀមរាប នឹងសូមបន្តសហការឲ្យកាន់តែល្អប្រសើរ ដើម្បីធានាសន្តិសុខ សុវត្ថិភាព ជូនប្រជាជនសាម៉ីរៀងៗខ្លួន ក្នុងខេត្តសៀមរាប ។

លោកឧត្តមសេនីយ៍ទោ ស្នងការ ក៏បានជូនពរដល់អង្គប្រជុំទាំងមូល ទទួលបាននូវសុខភាពល្អ និងពុទ្ធិពរទាំងបួនប្រការ គឺអាយុវណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕ដោយ៖AFN

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម