Friday, November 22, 2024
Header Banner

អាវុធហត្ថខេត្តព្រះវិហារ ឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ករណីរក្សាទុកជួញដូរសារធាតុគ្រឿងញៀននិងកែឆ្នៃរំសេវជាតិផ្ទុះខុសច្បាប់

ខេត្តព្រះវិហារ៖កាលពីពេលថ្មីៗនេះ កម្លាំងអាវុធហត្ថខេត្តព្រះវិហារសហការគ្នា ស្រាវជ្រាវបង្ក្រាបបានជនសង្ស័យជាបន្តបន្ទាប់ ចំនួន៣នាក់ ពាក់ព័ន្ធករណី រក្សាទុកជួញដូរសារធាតុគ្រឿងញៀននិងកែឆ្នៃរំសេវជាតិផ្ទុះខុសច្បាប់នៅក្នុងមូលដ្ឋាននៃស្រុកសង្គមថ្មី និងក្រុងព្រះវិហារ។

អាវុធហត្ថខេត្តព្រះវិហារ បានឲ្យដឹងថា នៅវេលាម៉ោងប្រមាណ៣និង៥នាទីរសៀលនាថ្ងៃទី២៩ខែកក្តដាឆ្នាំ២០២៤កម្លាំងអាវុធហត្ថស្រុកសង្គមថ្មី បានចុះឆ្មក់បង្ក្រាបមុខសញ្ញាក្រុមជនសង្ស័យដែលរក្សាទុកនិងជួញដូរសារធាតុគ្រឿងញៀនដ៏សកម្មប្រចាំនៅភូមិសាស្ត្រភូមិគ្រាំងដូងឃុំព្រះឃ្លាំង ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ ចំនួន១ករណី ដោយឃាត់ខ្លួនជនសង្ស័យជាមុខសញ្ញារក្សាទុកជួញដូរសារធាតុគ្រឿងញៀនបានចំនួន២នាក់។ជនសង្ស័យទី១មានឈ្មោះហឿន អ៊ានភេទប្រុសអាយុ៣១ឆ្នាំមុខរបមិនពិតប្រាកដបច្ចុប្បន្នរស់នៅភូមិគ្រាំងដូចឃុំព្រះឃ្លាំង ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ។ជនសង្ស័យទី២ឈ្មោះលៀប វិសាលភេទប្រអាយុ១៧ឆ្នាំមុខរបមិនពិតប្រាកដរស់នៅភូមិ ហ្មសែតសង្កាត់ប៉ាលហាលក្រុងខេត្តព្រះវិហារ។

សមត្ថកិច្ចបន្តថា ក្រោយឃាត់ខ្លួនជនសង្ស័យទាំង២នាក់ខាងលើសមត្ថកិច្ចបានឆែកឆេរកឃើញនិងដកហូតបានវត្តុតាង១ចំនួនដែលក្នុងរួមមាន៖១.ម្សៅក្រាមពណ៌សថ្លាម៉ាទឹកកក(ចំនួន២កញ្ចប់ធំ)២.ម៉ូតូចំនួន១គ្រឿង ៣.ដាវចំនួន២ដើម ៤.ទូរសព្ទ័ដៃចំនួន២គ្រឿង ៥.រួមនឹងសម្ភារៈសម្រាប់ប្រើប្រាសគ្រឿង១ចំនួនទៀត។ សមត្ថកិច្ចបន្ថែមថា នៅថ្ងៃទី៣០ខែឆ្នាំដដែល កម្លាំងអាវុធហត្ថខេត្តព្រះវិហារ បន្ត ឃាត់ខ្លួនជនសង្ស័យបានចំនួន១នាក់បន្ថែមទៀតគឺឈ្មោះផល សុភិនភេទប្រុសអាយុ៣៤ឆ្នាំមុខរបមិនពិតប្រាកដបច្ចុប្បន្នរស់នៅភូមិឃុំខាងលើ ដោយបានដកហូតយកវត្ថុតាង៖ទី១.ទូរសព្ទ័ដៃ១គ្រឿង ទី២.ម្សៅក្រាមពណ៌សថ្លាចំនួន៤កញ្ចប់ ទី.៣កាំភ្លើងកែឆ្នៃចំនួន១ដើម ទី.៤រំសេវចំនួន២ដបទី.៥ម្សៅពណ៌លឿងសម្រាប់កែឆ្នៃរំសេវចំនួន៣កញ្ចប់ ទី៦គ្រាប់ប្រដាងរួមនិងស្រកីដូង១ប្រអប់ រួមនិងសម្ភារៈសម្រាប់ប្រើប្រាស់គ្រឿងញៀន១ចំនួនទៀត។ បច្ចប្បន្នក្រុមជនសង្ស័យរួមនិងវត្ថុតាងខាងលើត្រូវបានកម្លាំងសមត្ថកិច្ចជំនាញកងរាជអាវុធហត្ថខេត្តព្រះវិហារ កសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តព្រះវិហារ ចាត់ការបន្តតាមច្បាប់៕ដោយ៖AFN

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម