Saturday, October 12, 2024
Header Banner

តុលាការខេត្តព្រះវិហារសម្រេចឃុំខ្លួន អតីតចៅអធិការវត្តភ្នំកន្ធាយ បណ្ដោះអាសន្នពាក់ព័ន្ធនិងករណីរំលោភក្មេងស្រី…

ខេត្តព្រះវិហារ៖កាលពីថ្ងៃទី៣០ខែកក្កដាឆ្នាំ២០២៤ ចៅក្រមនៃសាលាដំបូងខេត្តព្រះវិហារ បានសម្រេចឃុំខ្លួន ព្រះតេជគុណទឹម ហ៊ុន ចៅអធិការវត្តភ្នំកន្ធាយ ក្នុងឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ ពាក់ព័ន្ធករណីរំលោភក្មេងស្រីវ័យ៩ឆ្នាំ ។

ម្តាយជនរងគ្រោះបានឲ្យដឹងថា ករណីនេះ ពួកគាត់បានដាក់ប្តឹងទៅអធិការនគរបាលស្រុកគូលែន តាំងពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ ដើម្បីជួយរកយុត្តិធម៌ និងបានទាមទារសំណងចំនួន២០លានរៀល ក៏ដូចជាស្នើឱ្យសមត្ថកិច្ចចាត់ការទៅលើជនសង្ស័យខាងលើទៅតាមផ្លូវច្បាប់។គ្រួសាររងគ្រោះបន្តថា គាត់ពិតជាថ្លែងអំណរគុណយ៉ាងខ្លាំងចំពោះស្ថាប័នតុលាការខេត្តព្រះវិហារ ដែលបានជួយរកភាពយុត្តិធម៌ដល់កូនស្រីរបស់គាត់។

ម្តាយជនរងគ្រោះបន្ថែមថា រហូតមកដល់ពេលនេះ កុមារីដែលអាណាព្យាបាលពួកគេអះអាងថាត្រូវបានចៅអធិការរំលោភនោះ កំពុងស្ថិតក្នុងសភាពស្លេកស្លាំងនៅឡើយ ហើយក៏មិនបានបញ្ជូនកូនឲ្យចូលរៀននៅឡើយទេ។

ជុំវិញករណីនេះដែរ មន្ត្រីតុលាការខេត្តព្រះវិហារ បានឲ្យដឹងនាព្រឹកថ្ងៃទី៣១ខែកក្កដាឆ្នាំ២០២៤នេះថា ករណីបណ្ដឹងរំលោភសេពសន្ថវ:លើក្មេងស្រីនៅឃុំត្រយ៉ង់ ស្រុកគូលែន គឺខាងចៅក្រមនៃសាលាដំបូងខេត្តព្រះវិហារ បានស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ និងបានឲ្យមន្ត្រីជំនាញចាប់ផ្សឹក និងសម្រេចឃុំខ្លួនព្រះតេជគុណទឹម ហ៊ុន ចៅអធិការវត្តភ្នំកន្ធាយ ដាក់ពន្ធនាគារ ជាបណ្តោះអាសន្ន កាលពីរសៀលថ្ងៃទី៣០ខែកក្កដាឆ្នាំ២០២៤៕ដោយ៖AFN

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម