សៀមរាប៖នៅព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០២០ នៅអធិការដ្ឋាននគរបាលក្រុងសៀមរាប បានរៀបចំកិច្ចប្រជុំស្តីពីផែនការសកម្មភាព បង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើស លួច-ឆក់ប្លន់ ពង្រឹងការល្បាត និងសេចក្តីសម្រេចបង្កើតក្រុមការងារចុះពង្រឹងតាមបណ្តាប៉ុស្តិ៍នគរបាលរដ្ឋបាល ចំណុះអធិការដ្ឋាននគរបាលក្រុងសៀមរាប។
ក្នុងពិធីនេះក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរងទទួលផែនព្រហ្មទណ្ឌនៃស្នងការដ្ឋាននករបាលខេត្តសៀមរាប និងមានកាចូលរួមពីលោកនាយ-នាយរងការិយាល័យ លោកនាយ-នាយរងផ្នែក-មន្រ្តី ចំណុះផែនការងារនគរបាលព្រហ្មទណ្ឌលោកអធិការក្រុងសៀមរាបនិងលោកអធិការរងដែលទទួលតាមប៉ុស្ថឹទាំង៥និងលោកនាយប៉ុស្តិ៍ទាំង០៥ ក្នុងក្រុងសៀមរាប ចូលរួមផងដែរ៕ដោយ៖សៀមរាបថែមស៍