Friday, November 22, 2024
Header Banner

រដ្ឋបាលខេត្តសៀមរាប និងអាជ្ញាធរពាក់ព័ន្ធ វត្តអារាម សាលារៀន នៅក្នុងខេត្ត បានទូងស្គរ វាយគាំងអបអរសាទពិធីបើកការដ្ឋានសាងសង់ព្រែកជិកហ្វូណនតេជោ

ខេត្តសៀមរាប៖នៅព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤នេះ រដ្ឋបាលខេត្តសៀមរាប និងអាជ្ញាធរពាក់ព័ន្ធ និងតាមបណ្តាវត្តអារាម សាលារៀន នៅក្នុងខេត្តសៀមរាប បានរៀបចំ វាយស្គរ វាយរគាំង នៅគ្រប់ទីកន្លែង ដើម្បីបង្ហាញពីការគាំទ្រ និងអបអរសាទពិធីបើកការដ្ឋានសាងសង់ព្រែកជិកហ្វូណនតេជោ។


ព្រះសង្ឃ មន្រ្តីរាជការ សិក្សានុសិស្ស ប្រជាពលរដ្ឋ នៅក្នុងខេត្តសៀមរាប បានបង្ហាញពីការគាំទ្រចំពោះដំណើរការសាងសង់ព្រែកជិកហ្វូណនតេជោនេះ ព្រោះ ការសាងសង់ព្រែកជីកហ្វូណនតេជោនេះ គឺជាការបង្កើតបណ្តាញផ្លូវទឹកបន្ថែម ពីលើផ្លូវទឹកដែលមានស្រាប់ តាមទន្លេឬសមុទ្រ ហើយមានគោលបំណងធំបំផុត សម្រាប់បម្រើលើវិស័យពាណិជ្ជកម្ម ការដឹកជញ្ជូនងាយស្រួលជាងផ្លូវគោក និងចេញទៅកាន់ ច្រកសមុទ្រអន្តរជាតិបានរហ័ស។ ជាមួយគ្នានេះ ព្រែកជីកហ្វូណនតេជោ នឹងជួយបង្កើនផលត្រី និងការចិញ្ចឹមត្រីរបស់ប្រជាពលរដ្ឋ ជាពិសេសនឹងជួយរំដោះទឹកជំនន់ពេលកម្ពុជាមានជំនន់ទឹកភ្លៀង។ បន្ថែមពីនេះ ព្រែកជីកហ្វូណនតេជោ ក៏នឹងរួមចំណែកជួយដល់វិស័យទេសចរណ៍ ហើយប្រជាពលរដ្ឋនឹងទាញបានប្រយោជន៍ ពីការធ្វើទេសចរណ៍។


សូមបញ្ជាក់ថា ផ្លូវទឹកថ្មីទៅកាន់សមុទ្រនេះ មានប្រវែង ១៨០គីឡូ ម៉ែត្រ ចាប់ពីព្រែកតាកែវ នៃទន្លេ មេគង្គ ឆ្លងកាត់តាមព្រែកតាឯក នៃទន្លេបាសាក់ ចូលតាមព្រែកតាហ៊ីងនៃទន្លេបាសាក់ ស្រុកកោះធំ និងបន្តរហូតដល់សមុទ្រ ខេត្តកែប ដោយឆ្លងកាត់ខេត្ត ៤ រួមមាន៖ ខេត្តកណ្តាល តាកែវ កំពត និងខេត្តកែប ដែលមានប្រជាជនសរុបប្រមាណ ១,៦លាននាក់ រស់នៅអមសងខាងផ្លូវទឹកនេះ។ ផ្លូវទឹកនេះ មានទទឹងមុខកាត់ផ្នែកខាងលើ ប្រវែង ១០០ម៉ែត្រ និងមុខកាត់ផ្នែកខាងក្រោម ប្រមាណ៨០ម៉ែត្រ និងជម្រៅទឹកប្រមាណ ៥,៤ម៉ែត្រ ( ជម្រៅនាវាចរណ៍ ៤,៧ម៉ែត្រ និងគម្លាតសុវត្ថិភាព ០,៧ម៉ែត្រ ) មានគន្លងនាវាចរណ៍ ចំនួន២គន្លង អាចចេញ-ចូល និងចៀសគ្នាបានដោយសុវត្ថិភាព៕

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម