Sunday, November 24, 2024
Header Banner

សមត្ថកិច្ចខេត្តព្រះសីហនុ បង្ក្រាបករណីចាប់ជំរិតមនុស្សដាក់ឡាន ឃាត់ខ្លួនជនដៃដល់ជនជាតិចិន៦នាក់និងខ្មែរ២នាក់

ខេត្តព្រះសីហនុ៖សេចក្តីរាយការណ៍បានឲ្យដឹងថា កម្លាំងស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានបើកប្រតិបត្តិការបង្ក្រាបករណីចាប់ជំរិតមនុស្សដាក់ឡានមួយករណី ដោយបានឃាត់ខ្លួនជនដៃដល់ជនជាតិចិន៦នាក់និងខ្មែរ២នាក់។ហេតុការណ៍នេះកើតឡើងនៅយប់រំលងអធ្រាត្រឈានចូលថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៤ នៅម្ដុំផ្សារពាណិជ្ជកម្ម មុខអាហារដ្ឋានមួយកន្លែង ស្ថិតនៅភូមិ២ សង្កាត់លេខ២ ក្រុងព្រះសីហនុ។

យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា ក្រោយទទួលបានបណ្ដឹងភ្លាមៗ លោកឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលខេត្ត បានបញ្ជាឲ្យកម្លាំងជំនាញចុះបង្រ្កាប យ៉ាងយកចិត្តទុកដាក់ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ណុប បញ្ញា ស្នងការរងផែនការងារព្រហ្មទណ្ឌ បើកកិច្ចប្រតិបត្តិការស្រាវជ្រាវជាបន្ទាន់។

រហូតដល់ម៉ោងប្រហែល០២និង៣០យប់ថ្ងៃទី០៦ ខែសីហា កម្លាំងជំនាញឈានដល់ការឃាត់ខ្លួនជនសង្ស័យសរុប៨នាក់ (ជនជាតិចិន៦នាក់ និងខ្មែរ២នាក់) រំដោះជនរងគ្រោះបានចំនួន២នាក់ (ស្រ្តីខ្មែរម្នាក់ និងជនជាតិចិនម្នាក់)។ ដកហូតបានកាំភ្លើងខ្លី២ដើម ខ្នោះដៃចំនួន២គូ និងវត្ថុតាងមួយចំនួនទៀត។

បច្ចុប្បន្នកម្លាំងជំនាញកំពុងស្រាវជ្រាវបន្ត ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការនីតិវិធី៕ដោយ៖AFN

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម