ខេត្តព្រះវិហារ៖បើតាមរបាយការណ៍បានឲ្យដឹងថា លោក ហោ ប៊ុនហួរ អភិបាលស្រុករវៀង បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខនិងនាំយកអំណោយជូនដល់មន្ត្រីរាជការ ពលរដ្ឋក្រីក្រ និងចូលថវិកាបុណ្យសពផងដែរ។
លោក ហោ ប៊ុន ហួរ អភិបាលស្រុករវៀង បានប្រាប់អ្នកសារព័ត៌មាន ថា លោកបានដឹកនាំក្រុមការងារស្រុក ចុះជួបសំណេះសំណាលជាមួយក្រុមការងារចុះបញ្ជីដីលក្ខណៈជាប្រព័ន្ធនៅស្រុករវៀង មួយចំនួននៅការិយាល័យភូមិបាលស្រុក និងបាននាំយកអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម គីម រឹទ្ធី អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ និងជាអនុប្រធានស.ស.យ.កថ្នាក់កណ្ដល ទទួលមាន អង្ករ២បេ មី៣កេស កូកា៣ កេសនិងទឹកសុទ្ធ១៥យួ និងភេសជ្ជៈ៥កេស។
នាថ្ងៃដដែល លោកបានបន្តដឹកនាំក្រុមការងារស្រុក ចុះជួបសំណេះសំណាលជាមួយក្រុមការងារចុះបញ្ជីដីលក្ខណៈជាប្រព័ន្ធនៅ និងក្រុមការងារសុរិយោដីមកពីស្រុកគូលែន ដែលបានមកវាស់ដីលក្ខណៈជាប្រព័ន្ធនៅឃុំរក្សា និងបាននាំយកអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម គីម រឹទ្ធី អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ និងជាអនុប្រធានស.ស.យ.កថ្នាក់កណ្ដលទទួលមាន អង្ករ២បេ មី៣កេស កូកា៣ កេសនិងទឹកសុទ្ធ១៥យួ និងភេសជ្ជៈ៥កេស។
លោកបន្តថា គ្រានោះ លោកបានចុះសួរសុខទុក្ខប្រជាពលរដ្ឋចំនួន៦គ្រួសារ កំពុងមានជីវភាពខ្វះខាត រស់នៅភូមិត្រពាំងទន្ទឹម ឃុំរមទម (ចំណុចអូរប្រហូត)និងបាននាំយកស័ង្កសីជូនទាំង៦គ្រួសារ ក្នុងមួយគ្រួសារទទួលបានចំនួន១០សន្លឹក និងថវិកា១០០,០០០រៀល។
ជាមួយគ្នានោះដែរ រដ្ឋបាលឃុំរួសរាន់ បានសហការជាមួយលោកគ្រូអ្នកគ្រូទាំងបីសាលា និងសាលាអនុវិឡាល័យរួសរាន់បានចូលរួមបុណ្យសព លោក យាយ ដែង សេង នៅភូមិឈ្នួន ថវិកា មានចំនួន២៧.០០០០រៀល និងទឹកសុទ្ធ៤០យួរផងដែរ៕ដោយ៖AFN