មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប អញ្ជើញ សំណេះសំណាល បំពាក់ឋានន្តរសក្តិ និងគ្រឿងឥស្សរិយយសជូនយោធិន នៃកងរាជអាវុធហត្ថ សោធននិវត្តន៍ និងពិការ ឆ្នាំ២០២០
សៀមរាប៖នៅវេលាម៉ោង ៩និង០០នាទីព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ កន្លងទៅថ្នីៗនេះ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តសៀមរាប បានប្រារព្វពិធីសំណេះសំណាល បំពាក់ឋានន្តរសក្តិ និងគ្រឿងឥស្សរិយយសជូនយោធិន នៃកងរាជអាវុធហត្ថ សោធននិវត្តន៍ និងពិការ ឆ្នាំ២០២០ ក្រោមអធិបតីភាពលោកឧត្តសេនីយ៍ត្រី ប៉ោ វណ្ណនិត មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប ដោយមានការចូលរួមពីសំណាក់ លោកមេបញ្ជាការរង លោកនាយរងសេនាធិការដ្ឋាន លោកប្រធាន អនុប្រធានមន្ទីរ លោកមេបញ្ជាការមូលដ្ឋានក្រុង ស្រុក ផងដែរ៕ដោយ៖សៀមរាបថែមស៍