Thursday, November 21, 2024
Header Banner

ក្រុមទំពាំងស្អុយចំនួន៨នាក់ដែលកាប់គ្នានៅស្រុកជាំក្សាន្ត ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការ

ខេត្តព្រះវិហារ៖ក្រុមក្មេងទំនើង ដែលជាទំពាំងស្អុយមួយក្រុម បានធ្វើការស្ទាក់គប់ទឹកសុទ្ធទៅលើអ្នកធ្វើដំណើរ២នាក់ដែលជាដៃគូរធ្លាប់ទំនាស់ជាមួយគ្នាកន្លងមកហើយព្រមទាំងដេញកាប់និងវាយបន្ថែមទៀតកាលពីវេលាម៉ោង១៧,០០ថ្ងៃទី១០សីហាឆ្នាំ២០២៤នៅចំណុចភូមិស្រអែមខាងជើង ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

សមត្ថកិច្ចបានឲ្យដឹងថា ក្រោយទទួលព៌តមាន លោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្តបានបញ្ជារយ៉ាងមឺងម៉ាត់ចាត់អោយ លោក វរសេនីយ៍ឯក គង់ គា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល ដឹកនាំកម្លាំងសហការជាមួយកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកជាំក្សាន្ត បើកការស្រាវជ្រាវរកមុខសញ្ញា និងឈានដល់កំណត់មុខសញ្ញាធ្វើការឃាត់ខ្លួនបានចំនួន៨នាក់មកធ្វើការសាកសួរ។


ក្រោយពីធ្វើការសាកសួរ មុខសញ្ញាទាំង៨នាក់បានឆ្លើយសារភាពថា ពួកខ្លួនពិតជាបានយកទឹកសុទ្ធគប់ទៅក្មេងដែលជិះម៉ូតូ២នាក់និងបាននាំគ្នាស្ទាក់កាប់និងវាយបណ្តាលអោយរងរបួសខូចម៉ូតូពិតមែន ដោយមូលហេតុ ពួកខ្លួនធ្លាប់មានទំនាស់ជាមួយគ្នាកន្លងមក។
ក្រោយពីបានទទួលចម្លើយសារភាពរួចមក ការិយាល័យជំនាញបានកសាងសំណុំរឿងតាមនិតិវិធី ហើយបានបញ្ជូនខ្លួនមុខសញ្ញាទាំង៨នាក់ទៅសាលាដំបូងនៅវេលាម៉ោង១៥,០០ថ្ងៃទី១២សីហា២០២៤ ដើម្បីចាត់ការតាមច្បាប់៕ដោយ៖AFN

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម