Sunday, November 24, 2024
Header Banner

នាយខណ្ឌរដ្ឋបាលព្រៃឈើសៀមរាប បំភ្លឺជុំវិញករណីសារព័ត៌មានចុះផ្សាយពីរោងសិប្បកម្មកែច្នៃឈើ នៅសង្កាត់ជ្រាវ   

ខេត្តសៀមរាប៖លោក ម៉ុង ប៊ុនលីម នាយខណ្ឌរដ្ឋបាលព្រៃឈើសៀមរាប បានមានប្រសាសន៍ប្រាប់សារព័ត៌មាន Angkor flash នាព្រឹកថ្ងៃទី១៣ខែសីហាឆ្នាំ២០២៤នេះថា ករណីសារព័ត៌មានមួយចំនួនបានចុះផ្សាយកាលពីថ្ងៃទី១០ខែសីហាឆ្នាំ២០២៤ថា “លោក ម៉ុង ប៊ុនលឹម នាយខណ្ឌរដ្ឋបាលព្រៃឈើ និងលោក ឡឹង សុខា ប្រធានផ្នែករដ្ឋបាលព្រៃឈើសៀមរាប ត្រូវមន្តអាគម សារិកាលិនថោងពីសំណាក់លោក លីន ថៅកែរោងសិប្បកម្មខ្នាតយក្សនោះហើយមើលទៅ បានជាបន្ទន់ ចិត្តលោកទាំងពីរឲ្យទេ ទន់ វក់ វង្វេង ភ្លេចអំពីភារកិច្ច និងតួនាទីរបស់ខ្លួនអស់រលីង។ពាក៉ព័ន្ធនឹងករណីនេះលោកសូមបដិសេធទាំងស្រុងថា មិនដែលស្គាល់លោក លីន ជាថៅកែរោង សិប្បកម្មនោះទេ។

  ចំពោះអត្ថបទផ្សាយថា រោងសិប្បកម្មខ្នាតយក្សមួយកន្លែងនៅភូមិតាចេក សង្កាត់ជ្រាវ ក្រុងសៀមរាប ដែល មានថៅកែឈ្មោះ លីន បើកដំណើរការរាប់ឆ្នាំមកហើយ ខណ្ឌរដ្ឋបាលព្រៃឈើសៀមរាប សូមបញ្ជាក់ជូនថា កន្លងមក ខណ្ឌរដ្ឋបាលព្រៃឈើ បានចុះត្រួតពិនិត្យ និង និងធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពម្តងរួចទៅហើយ កាលពីថ្ងៃទី១៨ ខែ កក្កដា ឆ្នាំ២០២៤ ហើយអ្នកសារព័ត៌មាន ទើបតែចុះផ្សាយនៅថ្ងៃទី១០ខែសីហា ឆ្នាំ២០២៤ ។

  លោកបន្ថែមថា នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤ ក្រុមការងារខណ្ឌរដ្ឋបាលព្រៃឈើ បានចុះត្រួតពិនិត្យទីតាំងជាក់ស្តែងទីតាំងរោងសិប្បកម្មឈ្មោះ លីន ឃើញថា ស្ថានភាពរោងសិប្បកម្មមានសភាពរយីករយាក និងពុំមានកម្មករសម្រាប់ ដំណើរការរោងសិប្បកម្មនៅទីនោះឡើយ។

   លោកបន្ថែមថា លោកលីន បានអះអាងថាមានអ្នកសារព័ត៌មានមួយក្រុមបានទៅដល់រោងសិប្បកម្មរបស់លោកហើយបានទូរសព្ទ សុំបាយទឹកហើយលោករស់ លីន ក៏បានអះអាងថា លោកនៅខេត្តបាត់ដំបង ហើយរោងសិប្បកម្មនេះបានបញ្ឈប់សកម្មភាព និងរុះរើចេញអស់ហើយ។ ចំពោះរូបភាពដែលសារព័ត៌មានបានផ្សាយគឺជារូបភាពដែលពួកគាត់កំពុងរុះរើសម្ភារៈចេញតែប៉ុណ្ណោះ។លោកបញ្ជាក់ថា អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន និងអ្នកសារ័ត៌មាន នានាជ្រាបជាព័ត៌មាន៕ដោយ៖AFN

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម