Sunday, November 24, 2024
Header Banner

នគរបាលព្រហ្មទណ្ឌកម្រិតស្រាលខេត្តព្រះវិហារ ឆ្មក់បង្ក្រាបក្រុមស្ត្រីលេងបៀខ្នាតធំចំនួន១០នាក់នៅភ្នំរំដេង ឃុំរមទម

ខេត្តព្រះវិហារ៖កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋានខេត្តព្រះវិហារ ដែលដឹកនាំផ្ទាល់ដោយលោក ស្រេង វុទ្ធា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តព្រះវិហារ បានឆ្មក់ចុះបង្ក្រាប និងឃាត់ខ្លួនក្រុមស្ត្រីលេងល្បែងស៊ីសងខុសច្បាប់ ចំនួន១០នាក់ កាលពីរសៀលថ្ងៃទី២០ខែសីហាឆ្នាំ២០២៤ ក្នុងភូមិសាស្ត្រភ្នំរំដេង ភូមិត្រពាំងទន្ទឹម ឃុំរមទម ស្រុករវៀង ខេត្តព្រះវិហារ។

លោកវរសេនីយ៍ឯកគង់ គា នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋានខេត្តព្រះវិហារ បានមានប្រសាសន៍ឱ្យដឹងនៅព្រឹកថ្ងៃទី២២ខែសីហានេះថា កាលពីថ្ងៃទី២០សីហាឆ្នាំ២០២៤ ក្រោមការចង្អុលបង្ហាញនិងបញ្ជាដឹកនាំ ដោយលោក ឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្ត ស្តីពីការរក្សាសន្តិសុខសណ្តាប់ធ្នាប់និងបង្ក្រាបអោយបានរាល់បទល្មើសពិសេសបទល្មើសលេងល្បែងស៊ីសងដោយខុសច្បាប់។ ទើបកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល ដឹកនាំដោយលោក វរសេនីយ៍ឯក គង់ គា និងមានការដឹកនាំផ្ទាល់ដោយលោក ព្រះរាជអាជ្ញារង ស្រេង វុទ្ធា បានឆ្មក់ចូលបង្ក្រាបក្រុមលេងល្បែងស៊ីសងនៅផ្ទះរបស់ឈ្មោះបៀន ចេក ភេទស្រី នៅចំណុចភ្នំរំដេង ស្ថិតនៅភូមិទំពាំងទន្ទឹម ឃុំរមទម ស្រុករវៀង ខេត្តព្រះវិហារ។

លោកបន្តថា ជាលទ្ធិផល យើងឃាត់ខ្លួនក្រុមស្រីៗលេងល្បែងស៊ីសងបានចំនួន១០នាក់ នឹងដកហូតវត្ថុតាងរួមមាន: បៀចំនួន០៥ហ៊ូ.កំរាលលេងល្បែងចំនួន០២.កាបូបស្ពាយចំនួន០៣.ទូរស័ព្ទដៃចំនួន០៦គ្រ.ប្រាក់រៀលចំនួន៥,៦៣០,០០០៛(ប្រាំលានហុកសិបបីមឺនរៀល)អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរចំនួន០៥សន្លឹក ហើយបាននាំខ្លួនមុខសញ្ញាទាំង១០នាក់មកធ្វើការសាកសួរនៅស្នងការដ្ឋាននគរបាលខេត្ត។

សូមបញ្ជាក់ផងដែរថា ថ្នាក់ដឹកនាំនៃខេត្តព្រះវិហារ តែងតែដាក់បទបញ្ជាយ៉ាងតឹងរឹងទៅសមត្ថកិច្ច ក្នុងការបង្ការនិងបង្ក្រាបរាល់ល្បែងស៊ីសងគ្រប់ប្រភេទដោយមិនលើកលែងដែលកើតមាននៅតាមមូលដ្ឋាន ដើម្បីភូមិឃុំមានសុវត្ថិភាព កាត់បន្ថយអំពើហិង្សាក្នុងគ្រួសារ និងអសន្តិសុខក្នុងមូលដ្ឋាន៕ដោយ៖ភ្នំដែក

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម