Monday, September 16, 2024
Header Banner

នគរបាលខេត្តព្រះវិហារ សហការគ្នា បង្ក្រាបបានជនជាតិចិនចំនួន២នាក់ដែលបាញ់បោះនៅភ្នំពេញ រួចជិះរថយន្តទំនើប បម្រុងឆ្លងដែនទៅឡាវ

ខេត្តព្រះវិហារ៖កម្ររត់រួចណាស់ ជាក់ស្តែងមុខសញ្ញាជនជាតិចំនួន០២នាក់ ដែលធ្វើសកម្មភាពបាញ់បោះសេរីនៅខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៧ខែសីហាឆ្នាំ២០២៤ បណ្តាលឲ្យស្លាប់និងរបួស មនុស្ស ហើយប្រឹងជីះរថយន្តទំនើប រត់គេចខ្លួនបម្រុងឆ្លងដែនទៅប្រទេសឡាវ តែត្រូវបានកម្លាំងនគរបាលខេត្តព្រះវិហារសហការគ្នា ស្រាវជ្រាវ រហូតឃាត់ខ្លួនបាននៅឃុំកំពង់ស្រឡៅមួយ ស្រុកឆែប កាលពីថ្ងៃទី២៨ខែសីហាឆ្នាំ២០២៤។

   នគរបាលជាន់ខ្ពស់នៃស្នងការនគរបាលខេត្តព្រះវិហារ បានឲ្យដឹងថា កម្លាំងជំនាញស្នងការដ្ឋាននគរបាលខេត្ត សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកត្បែងមានជ័យ ស្រុកឆែប បានឃាត់ខ្ឡួនជនជាតិ ចិន ១.ឈ្មោះ ZHAO WENXING ភេទប្រុស អាយុ ៤០ ឆ្នាំ ២.ឈ្មោះ SHI WEIHUA ភេទប្រុស អាយុ ៣៨ ឆ្នាំ នៅចំណុចអូរឈើទាល ក្នុងភូមិសាស្រ្ដភូមិកំពង់ស្រឡៅ ឃុំកំពង់ស្រឡៅមួយ ស្រុកឆែប ខេត្តព្រះវិហារ ចាប់យកបានសម្ភារវត្ថុតាងរួមមាន៖ រថយន្ត ចំនួន ០១ គ្រឿង ម៉ាកឡង់គ្រីស័រ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ២AQ-៦១១០ , ស្លាកលេខ ចំនួន ០២ ( ភំ្នពេញ ២BL-៦៧៣៣ ) , ទូរស័ព្ទដៃ ចំនួន ០១ គ្រឿង , បង់អាវុធ ចំនួន ០២ , គ្រាប់អាវុធ ចំនួន ០១ , លិខិតឆ្លងដែន ចំនួន ០១ , ខ្សែចំណង ចំនួន ០១ ដុំ , ប្រាក់យ័ន ចំនួន ២០០ យ័ន , ប្រាក់រៀល ចំនួន ១៩,០០០ រៀល , កាតធនាគារ ចំនួន ១៦ , កាត់សម្គាល់ខ្លួន ចំនួន ០៣ , ប័ណ្ណបើកបរ ចំនួន ២ , កាបូបដាក់ប្រាក់ ពណ៌ខ្មៅ ចំនួន ០១ , កាបូបស្ពាយ ពណ៌ខៀវ ចំនួន ០១ , មួក ចំនួន ០៤ ,  ខោជើងវែងពណ៌ខ្មៅ ចំនួន០១។

សមត្ថកិច្ចបន្តថា នៅថ្ងៃទី ២៩ ខែសីហា ឆ្នាំ២០២៤ សមត្ថកិច្ចបន្តស្រាវជ្រាវរកឃើញអាវុធ ចំនួន ០១ ដើមទៀត ម៉ាក RADIANRAPTOR ពណ៌ខ្មៅ មានលេខ USD ៧៣៨៤៥២ USD ៦៩៤៣៥៤ នៅចំណុចស្នាមភ្លោះក្បែរផ្លូវជាតិលេខ៩៤ ក្នុងភូមិសាស្រ្ដភូមិកំពង់ស្រឡៅ ឃុំកំពង់ស្រឡៅមួយ ស្រុកឆែប ខេត្តព្រះវិហារ ដែលពាក់ព័ន្ធករណី ឃាតកម្ម កាលពីថ្ងៃទី ២៧ ខែសីហា ឆ្នាំ២០២៤ នៅចំណុចខាងលិចសាលាសង្កាត់រលួស  ផ្លូវ១០៤ ភូមិក្រពើទ្រោម សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ចំពោះមុខសញ្ញា  និង  វត្ថុតាង យើងបានបញ្ជូនមកប្រគល់ជូនសមត្ថកិច្ច នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ដើម្បីបន្តនីតិវិធី៕ដោយ៖AFN

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម