Saturday, October 12, 2024
Header Banner

នៅទីបំផុតលោកក្រូច ប៊ុន គីម ជាមន្ត្រីដឺបេ ត្រូវបានតុលាការខេត្តព្រះវិហារ សម្រេចឃុំខ្លួនពាក់ព័ន្ធករណីរំលោភដីព្រៃរដ្ឋ

ខេត្តព្រះវិហារ៖សេចក្តីរាយការណ៍បានឲ្យដឹងថា លោកក្រូច ប៊ុន គីម ជាមន្ត្រីដឺបេ បំរើការងារនៅភូមិភាគ៤ ត្រូវបានតុលាការខេត្តព្រះវិហារ សម្រេចឃុំខ្លួនដាក់ពន្ធនាគារខេត្តព្រះវិហារ ជាបណ្តោះអាសន្ន កាលពីថ្ងៃទី ២៨ខែ សីហាឆ្នាំ ២០២៤ ពាក់ព័ន្ធករណីរំលោភដីព្រៃរដ្ឋនៅភូមិដសាស្ត្រស្រុកគូលែន ខេត្តព្រះវិហារ។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងថា ដីនៅចំណុចព្រៃម្រោងស្ថិតនៅក្នុងភូមិក្តាក់ ឃុំភ្នំត្បែង ស្រុកគូលែនក្លាយជាសាច់ជ្រូក៣ជាន់របស់ឈ្មោះក្រូច ប៊ុន គីម ជាមន្ត្រីយោធា ដីបេពាក់សក្តិ៣ នៅភូមិភាគ៤ម្នាក់បានប្រើអំណាចនិងនិងតួនាទីកាប់រុករៀនទន្ទ្រានដីសហគមន៍ជា ច្រើនហិចតាដើម្បីយកទៅលក់បន្តឲ្យទៅឈ្មោះហៀត អុល និងឈ្មោះភ្លៀង តាមការបញ្ជាក់របស់ ឈ្មោះទៀត អុលបានឲ្យដឹងថា ដីនៅចំណុចព្រៃម្ខាងក្នុងភូមិធ្លាក់ឃុំភ្នំត្បែង ស្រុកគូលែន គាត់ពិតជាបានទិញពីឈ្មោះក្រូច ប៊ុន គីម ពិតប្រាកដមែន។ដីដែលគាត់ទិញនោះមានចំនួន ៦ ហិចតាកន្លះក្នុង មួយហិចតាគាត់បានទិញតម្លៃ១៣០០ដុល្លារ។លោកបានបន្តទៀតថា ការទិញលក់នេះមាន លិខិតទិញលក់ផ្តិតមេដៃភាគីទាំងសង្ខារ ហើយគាត់បានបន្តទៀតថាលោក ក្រូច ប៊ុន គឹម សន្យានិងកាត់ ប្លង់ជូនលោក។

  បើយោងតាមការបញ្ជាក់របស់ម្ចាស់ដីអ្នកទៀតឈ្មោះលោក គៀង បានឱ្យដឹងថាដីនៅចំណុចខាងលើគាត់ ក៏បានទិញពីឈ្មោះក្រូច ប៊ុន គឹមជាមន្ត្រីដីបេម្នាក់នេះដែរ។ លោកក៏បានបន្តទៀតថាដីដែលលោកទិញ មានចំនួន ៧ហិតាក្នុងមួយហិចតាមានតម្លៃ១៥០០ដុល្លារ ហើយធនាវ៉ៃព្រៃមួយស្អាតឱ្យ។

   ប្រភពបានបន្តទៀតថា មិនតែប៉ុណ្ណោះលោក ក្រូច ប៊ុនគឹម ជាមន្ត្រី ដឺ បេពាក់សក្តិ៣បម្រើ ការងារនៅភូមិភាគ ៤ ម្នាក់នេះ មិនត្រឹមតែយកដីសហគមន៍ទៅលក់នោះទេថែមទាំងប្រើ អំណាចមកលើប្រជាពលរដ្ឋទៅរំលោភយកដីប្រជាពលរដ្ឋដែលធ្លាប់អាស្រ័យផលកន្លងមកជាច្រើន កន្លែងផងដែរ។តាមប្រភពពីប្រជាពលរដ្ឋបានបន្តទៀតថាដីដែលពួកគាត់អាស្រ័យផលនោះសុទ្ធតែមានឯកសារនឹងមាន សលាកបត្រទៀតផង។

   រឿងខាងលើនេះប្រជាពលរដ្ឋក៏បានដាក់ពាក្យប្ដឹងទៅកាន់សាលាស្រុកគូលែន ជាច្រើនដងផងដែរ តែលោកក្រូច ប៊ុន គឹម មិនបានចូលខ្លួនដោះស្រាយនោះទេគឺឲ្យប្រពន្ធអ្នកមកដោះស្រាយទៅវិញ។

    ជាក់ស្តែងថ្ងៃទី ២០ ខែឧសភាឆ្នាំ ២០២៤ លោក ឃឹម ប៊ុនថេន នាយសង្កាត់រដ្ឋបាលព្រៃឈើស្រុកគូលែន បានដឹកនាំកម្លាំងមន្ត្រីសហគមន៍ព្រៃម្ខាង ចុះត្រួតពិនិត្យចុចយាមការនៅចំណុចដីខាងលើលោក ក៏បានបញ្ជាក់ទៀតថាដីនៅចំណុចព្រៃម្ខាងស្ថិតនៅ ភូមិក្តាក់ ឃុំភ្នំត្បែងស្រុកគូលែនពិតជាដីនៅក្នុងដែន ព្រៃសហគមន៍ព្រៃម្ខាងពិតប្រាកដមែន។

  យោងតាមសំណុំរឿងព្រហ្មទណ្ឌលេខ ៣៣០ ចុះថ្ងៃទី ២០ ខែមិថុនាឆ្នាំ ២០២៤ នេះតំណាងអយ្យការអមសាលាដំបូងខេត្តព្រះវិហារ បានសម្រេចចោទប្រកាន់ឈ្មោះលោកក្រូចប៊ុន គីម ជាមន្ត្រីដីបេម្នាក់ នេះពីបទកាន់កាប់ដីព្រៃឈូសឆាយនិងលក់ទ្រព្យសម្បត្តិសាធារណៈដោយខុសច្បាប់។

យោងតាមមាត្រា ៩៧កថាខណ្ឌមួយចំណុច ៦នៃច្បាប់ព្រៃឈើនិងមាត្រា ២៥៩នៃភូមិបាល ចៅក្រម ស៊ើបសួរសាលាដំបូងខេត្តព្រះវិហារ បានសម្រេចឃុំខ្លួនជនជាប់ចោទឈ្មោះក្រូច ប៊ុនគីម នៅថ្ងៃទី ២៨ខែ សីហាឆ្នាំ ២០២៤តាមដីកាសម្រេចឲ្យឃុំខ្លួន នៅពន្ធនាគារខេត្តព្រះវិហារ៕ដោយ៖AFN

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម