Saturday, October 12, 2024
Header Banner

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ដំណើរទស្សនកិច្ចលើកទី១ ទៅកាន់ទិសឦសាន្ត ទទួលបានការចាប់អារម្មណ៍ច្រើនពីសាធារណជន

ភ្នំពេញ៖ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអះអាងថា ក្នុងដំណើរទស្សនកិច្ចលើកទី១ផ្សារភ្ជាប់ទឹកដី និងអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដីកម្ពុជាតាមបណ្តាខេត្តទិសឦសាន្តមានក្រចេះ មណ្ឌលគិរី ស្ទឹងត្រែង និងរតនគិរី ដែលមានចម្ងាយផ្លូវទាំងទៅ និងមកជាង ៧០០គីឡូម៉ែត្រ បានទទួលការចាប់អារម្មណ៍ខ្ពស់ពីសំណាក់សាធារណជន។

  សូមជម្រាបថា កាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម នេត្រ ភក្ត្រា បានដឹកនាំសម្របសម្រួលក្នុងដំណើរទស្សនកិច្ចទិសឦសានដោយឥតគិតថ្លៃលើកទី១ លើតម្រាយផ្លូវតាមបណ្តោយព្រំដែនក្នុងខេត្តត្បូងឃ្មុំ ក្រចេះ និងមណ្ឌលគិរី ដោយមានការចូលរួមពីសាធារណជនប្រមាណ២០០នាក់ ដែលជាប្រជាពលរដ្ឋ និស្សិត ព្រះសង្ឃ និងបញ្ញវន្តនានា។

  ឯកឧត្តម បានមានប្រសាសន៍ថា ដំណើរទស្សនកិច្ចមួយថ្ងៃនេះបានធ្វើឱ្យប្រជាពលរដ្ឋបានស្គាល់ពីទឹកដី និងខណ្ឌសីមាព្រំដែនគោករបស់ខ្លួនយ៉ាងច្បាស់លាស់ និងបានយល់ពីសារៈសំខាន់នៃការកសាងផ្លូវក្រវាត់ព្រំដែន។ មួយថ្ងៃនៃដំណើរទស្សនកិច្ចបានធ្វើឱ្យអ្នកចូលរួមទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយ និងអស់មន្ទិលសង្ស័យលើបញ្ហាទឹកដី។ ឯកឧត្តម នេត្រ ភក្ត្រា បានគោរពថ្លែងអំណរគុណចំពោះសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិតដែលបានឧបត្ថម្ភគាំទ្រចំពោះដំណើរទស្សនកិច្ចដ៏មានសារៈសំខាន់នេះ។

  សូមបញ្ជាក់ថា កម្មវិធីដំណើរកម្សាន្តទៅកាន់ទិសឦសាន ដោយឥតគិតថ្លៃនេះ មិនតម្រូវឱ្យមានការបង់ប្រាក់អ្វីនោះទេ។ រាល់ការចំណាយលើការធ្វើដំណើរ អាហារ ភេសជ្ជៈ និងការស្នាក់នៅ គឺនឹងផ្តល់ជូនដោយឥតគិតថ្លៃ។ រាល់ការចំណាយទាំងអស់ ពាក់ព័ន្ធនឹងដំណើរទស្សនកិច្ចនេះ គឺឧបត្ថម្ភដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត និងការចូលរួមចំណែកឧបត្ថម្ភពីសប្បុរសជន ដោយមិនប៉ះពាល់ដល់កញ្ចប់ថវិការដ្ឋ ឬកញ្ចប់ថវិកាមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែននោះទេ៕ដោយ៖AFN

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម