Saturday, October 12, 2024
Header Banner

ពិធីរំលឹកខួប១ឆ្នាំ នៃការដាក់បញ្ចូលរមណីដ្ឋានប្រាសាទកោះកេរ ជាបេតិកភណ្ឌវប្បធម៌ពិភពលោក ១៧កញ្ញា២០២៤

ខេត្តព្រះវិហារ៖ពិធីរំលឹកខួប១ឆ្នាំ នៃការដាក់បញ្ចូលរមណីដ្ឋានប្រាសាទកោះកេរ ជាបេតិកភណ្ឌវប្បធម៌ពិភពលោក ១៧កញ្ញា២០២៣.១៧កញ្ញា ២០២៤ ធ្វើឡើងក្រោមអធិបតីភាពឯកឧត្តម ហាប់ ទូច រដ្ឋលេខាធិការប្រចាំការ  តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ដោយមានការចូលរួមពីថ្នាក់ដឹកនាំជុំវិញខេត្តព្រះវិហារ ប្រជាពលរដ្ឋ លោកគ្រូអ្នកគ្រូសិស្សានុសិស្ស ព្រមទាំងភ្ញៀវកិត្តិយសអន្តរជាតិ សរុបប្រមាណ៥០០នាក់។

រមណីដ្ឋានប្រាសាទកោះកេរក្នុងខេត្តព្រះវិហារ នៃ​អតីត​រាជធានី​លិង្គ​បុ​រ ឬ​ឆោ​ក​គ​គ៌្យ​រ របស់​ព្រះរាជា​ណាចក្រ​កម្ពុជា ត្រូវបានដាក់បញ្ចូលជាបេតិកភណ្ឌវប្បធម៌ពិភពលោក របស់អង្គការយូណេស្កូ កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣។

គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក សម្រេច​ដាក់​បញ្ចូល ប្រាសាទ​កោះ​កេរ គឺជា​សម្បត្តិ​បេតិក​ភណ្ឌ​ពិភពលោក របស់​អង្គការ​យូ​ណេ​ស្កូ នា​កិច្ចប្រជុំ​គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក​លើក​ទី​៤៥ ឆ្នាំ​២០២៣ នៅ​ទីក្រុង​រី​យ៉ា​ត ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត​។

 សូមជម្រាបផងដែរ រមណីរដ្ឋានប្រាសាទកោះកេរ ស្ថិតនៅឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ ដែលមានចម្ងាយជាង ១០០គីឡូម៉ែត្រ ពីក្រុងសៀមរាប។ រមណីយដ្ឋានប្រាសាទកោះកេរ ជាអតីតរាជធានីរបស់ខ្មែរ ដែលស្ថិតក្នុងរាជព្រះបាទជ័យវម៌្មទេវទី៤ ក្នុងកំឡុងស.វ.ទី១០ ក្នុងឆ្នាំ ៩២៨ រហូតដល់ឆ្នាំ ៩៤១ នៃគ.ស.។

   ការចុះរមណីយដ្ឋានប្រាសាទកោះកេរ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ជាមោទភាពសម្រាប់ប្រទេស និងប្រជាជនកម្ពុជា ដែលសម្បត្តិបេតិកភណ្ឌជាតិដ៏ថ្លៃថ្លា ត្រូវបានទទួលស្គាល់តម្លៃលេចធ្លោជាសាកល និងបានក្នុងចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោក បន្ទាប់ពីតំបន់រមណីយដ្ឋានប្រាសាទអង្គរ ចុះបញ្ជីនាឆ្នាំ១៩៩២ ប្រាសាទព្រះវិហារ​ ចុះបញ្ជីនៅឆ្នាំ២០០៨ និងតំបន់ប្រាសាទសំបូរព្រៃគុក​ ចុះបញ្ជីនៅឆ្នាំ២០១៧ផងដែរ៕ដោយ៖AFN

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម