Monday, May 20, 2024
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

សមត្ថកិច្ចចម្រុះចុះបង្ក្រាបទីតាំងលក់ឡេចំនួន២តូបនៅក្នុងផ្សារទួលគោក

ភ្នំពេញ៖នៅថ្ងៃទី០១ ខែតុលា ឆ្នាំ ២០២០នេះ គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយដែលបង្កគ្រោះថ្នាក់ មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពដល់សង្គម នៃក្រសួងមហាផ្ទៃ សហការជាមួយកម្លាំងមូលដ្ឋានខណ្ឌទួលគោក បានចុះបង្ក្រាបទីតាំងលក់ឡេចំនួន២តូប ដែលគ្មានស្លាកយីហោ ក្នុងផ្សារទួលគោក សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដែលដឹកនាំដោយលោកសៀក ឡុងឌី ព្រះរាជអាជ្ញារ ង អមសាលាដំបូងរាជធានីភ្នំពេញ ។ប្រតិបត្តិការនេះ កម្លាំងនគរបាលនៃ គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បានឆែករកឃើញប្រភេទឡេជាច្រើនមុខ នៅក្នុងទីតាំងលក់ និងពុំទាន់ដឹងថាមាន ឬគ្មានច្បាប់ធ្វើអាជីវកម្ម និងបណ្ណប៉ាតង់ នៅឡើយទេ។សូមបញ្ជាក់ផងដែរ ក្នុងប្រតិបត្តិការនេះ កម្លាំងជំនាញបានឆែកបាន១តូបហើយ និង១តូបទៀតម្ចាស់ទីតាំងបិតចាក់សោរនៅខាងក្នុងរង់ចាំគណៈកម្មការចម្រុះបន្តនីតិវិធី។គេនៅមិនទាន់ដឹងថា​សមត្ថកិច្ចបន្តនីតិវិធីនៅថ្ងៃស្អែកដល់កម្រិតណានោះទេរង់ចាំតាមដានទាំងអស់គ្នា៕ដោយ៖សហការី

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner
ព័ត៌មានស្រដៀងគ្នា

ព័ត៌មានពេញនិយម