Tuesday, May 13, 2025
Header Banner

រយៈពេល ១៥ថ្ងៃនៃពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ក្នុងខេត្តសៀមរាប មានមនុស្ស៥នាក់ បានស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍!

ខេត្តសៀមរាប៖របាយការណ៍បានឲ្យដឹងថា ទោះបីមិនមាន ករណីគ្រោះថ្នាក់ចរាចរណ៍គួរឱ្យកត់សម្គាល់នៅអំឡុងពិធីបុណ្យភ្ជុំបិណ្ឌ ប៉ុន្តែរយៈពេល ១៣ថ្ងៃ នៃពិធីកាន់បិណ្ឌ មានមនុស្សយ៉ាងហោច ០៥នាក់ បានបាត់បង់ជីវិត និងរបួសធ្ងន់ស្រាលសរុប ១៦នាក់។ នេះបើតាមរបាយការណ៍ របស់ស្នងការដ្ឋាននគរបាលខេត្តសៀមរាប។

  ប៉ុន្តែបើតាមតួលេខនេះ ស្នងការដ្ឋាននគរបាលខេត្តសៀមរាប បង្ហាញថា ចំនួនករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងក្នុងរយៈពេល ១៥ថ្ងៃនៃពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ក្នុងខេត្តសៀមរាប ឆ្នាំ២០២៤នេះ មានការថយចុះ ០១លើក បើធៀបនឹងឆ្នាំ២០២៣ ដែលមានចំនួន ៧លើក។ ក្នុងនោះ ចំនួនអ្នកស្លាប់ថយចុះ ០៣នាក់ បើធៀបនឹងឆ្នាំ២០២៣ មានចំនួនសរុប ០៨នាក់។

   គួររំលឹកថា នៅអំឡុងពិធីកាន់បិណ្ឌ ក្រុមការងារអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តសៀមរាប បានចុះធ្វើការណែនាំ អប់រំផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ចែកខិតបណ្ណ ចែកមួកសុវត្ថិភាព និងចងបដាពាក្យស្លោក ពាក់ព័ន្ធសុវត្ថិភាពចរាចរណ៍នៅតាមកំណាត់ផ្លូវជាតិ ផ្លូវជាតិលេខ៦ ក្នុងគោលបំណងក្រើនរំលឹកដល់អ្នកបើកបរ ឱ្យចេះអធ្យាស្រ័យនៅពេលបើកបរ និងគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន ជាពិសេសនៅថ្ងៃបុណ្យធំៗ ដូចជាពិធីបុណ្យភ្ជុំបិណ្ឌនេះជាដើម៕ដោយ៖AFN ប្រភព៖មន្ទីរព័ត៌មានខេត្តសៀមរាប

ផ្សាយពាណិជ្ជកម្ម
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម