Friday, October 18, 2024
Header Banner

រថយន្តសាំយ៉ុងដឹកឈើលោតឆ័ត្រ១គ្រឿងត្រូវបានកម្លាំងផ្នែករដ្ឋបាលព្រៃឈើរវៀង ឃាត់យកមកស្នាក់ការ

ខេត្តព្រះវិហារ៖សេចក្តីរាយការណ៍បានឲ្យដឹងថា រថយន្តសាំយ៉ុងដឹកឈើប្រភេទផ្ចឹក១គ្រឿង ចេញពីភូមិសាស្ត្រស្រុកជ័យសែន ខេត្តព្រះវិហារ តាមផ្លូវជាតិលេខ៦២ ត្រូវបានកម្លាំងផ្នែករដ្ឋបាលព្រៃឈើរវៀង ដេញចាប់បានភ្លាមៗ បន្ទាប់ពីទទួលសេចក្តីរាយការណ៍ពីបងប្អូនអ្នកសារព័ត៌មាន។


មន្ត្រីរដ្ឋបាលព្រៃឈើបានឱ្យដឹងថា នៅវេលាម៉ោង០៤និង៣០ នាទីថ្ងៃទី១៣ខែតុលាឆ្នាំ២០២៤ នៅតាមបណ្តាយផ្លូវជាតិលេខ៦២ ចំណុច ភូមិរំចេក ឃុំរមណី ស្រុកវៀង កម្លាំងផ្នែករដ្ឋបាលព្រៃឈើរវៀង បានទទួលសេចក្តីរាយការណ៍ពីអ្នកសារព័ត៌មាន រួចក៏ធ្វើការចុះបង្ក្រាបរថយន្តដឹកឈើម៉ាកសាំយ៉ុង១គ្រឿងពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2Q.6441 ដឹកឈើក្តាប្រភេទផ្ចឹក និងសសរ ដែលជាឈើលេខ២ ប្រមាណជា២ម៉ែត្រគូប យកទៅរក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈើរវៀង ដើម្បីរង់ចាំដោះស្រាយទៅតាមផ្លូវច្បាប់។
លោក ស៊ុ សុវុត្ថា នាយផ្នែករវៀង បានឲ្យដឹងថា កម្លាំងផ្នែករដ្ឋបាលព្រៃឈើ រវៀង បានចុះបង្ក្រាបករណីដឹកជញ្ជូនឈើដោយខុសច្បាប់តាមរថយន្តម៉ាកសាំយ៉ុង១គ្រឿងយកទៅរក្សាទុកដើម្បីមានវិធានការតាមច្បាប់។លោកបន្តថា ការការពារព្រៃឈើ គឺមិនថាតែជំនាញនោះទេ សូម្បីពលរដ្ឋ រីក៏អ្នកសារព័ត៌មានក៏អាចចូលរួមរាយការណ៍ទៅសមត្ថកិច្ចជំនាញដើម្បីចាត់ការទៅតាមផ្លូវច្បាប់៕ដោយ៖AFN

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម