ខេត្តសៀមរាប៖យោងតាមការបំភ្លឹរបស់សាក្សីព្រមទាំងគ្រួសារយុវជន ស៊ីម ផលមុន្នីរាជ បានឲ្យដឹងកាលពីថ្ងៃទី១៣ខែតុលាឆ្នាំ២០២៤ ថា ឈ្មោះស៊ីម ផលមុន្នីរាជ មានវ័យ១៥ឆ្នាំ មិនពាក់ព័ន្ធករណីក្រុមក្មេងទំនើងនៅក្នុងក្រុងសៀមរាប ដែលត្រូវសមត្ថិច្ចឃាត់ខ្លួនកាលពីពីពេលថ្មីៗនោះទេ ពោលគឺពួកគាត់ជិះម៉ូតូទៅផឹកកាហ្វេនៅជិតផ្សារហ៊ុយ ឡែង តែប៉ុណ្ណោះ។ម៉្យាងទៀតកាមេរ៉ាសុវត្ថិភាព ក៏បញ្ជាក់ថា យុវជនស៊ីម ផលមុន្នីរាជ ក៏ជាជនរងគ្រោះ។
សាក្សីព្រមទាំងក្រុមគ្រួសារយុវជនដែលត្រូវបានចាប់ខ្លូន បានប្រាប់សារព័ត៌មានAngkor flash news នៅរសៀលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៤ នេះថា ឈ្មោះ ស៊ីម ផលមុន្នីរាជ ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរសិស្ស មានទីកន្លែងកំណើតភូមិត្រពាំងប្រាសាទ ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ បច្ចុប្បន្នភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុងសៀមរាប (ប្រវត្តិទោសគ្មាន) ដែលនគរបាលខេត្តសៀមរាប បានឃាត់ខ្លួន មិនបានពាក់ព័ន្ធ ករណីអំពើហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ប្រព្រឹត្តដោយសហចារី (ហិង្សាទៅវិញទៅមក)កាលពីវេលាម៉ោង២៤ និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៤ នៅចំណុចផ្លូវបេតុង ស្ថិតនៅភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប នោះទេ។ សាក្សីនិងក្រុមគ្រួសារបានបញ្ជាក់ថា នៅក្នុងហេតុការណ៍ហ្នឹង ឈ្មោះ ស៊ីម ផលមុន្នីរាជ ត្រូវបានមិត្តភក្ត្រហៅទៅញាំអី ដោយមិនបានដឹងថាមិត្តភក្ត្រ របស់ខ្លួននោះមានទំនាស់ជាមួយអ្នកណានោះទេ។សូមជម្រាបថា បន្ទាប់ពីកើតហេតុ ក្រុមយុវជនរងគ្រោះ បាននាំគ្នាទៅដាក់ពាក្យបណ្តឹងនៅទីបញ្ជាការដ្ឋកងរាជអាវុធហត្ថខេត្តសៀមរាប ដើម្បីជយយអន្តរាគមន៍ផងដែរ ហើយក៏បានត្រលប់ទៅផ្ទះរៀងៗខ្លួន។តែក្រោយមកកម្លាំងនគរបាល បានទៅហៅកាត់ឲ្យទៅបំភ្លឺនៅប៉ុស្តិ៍ ហើយក៏ត្រូវឃាត់ខ្លួនតែម្តង។
ក្រុមគ្រួសារខាងលើ ក៏បានសុំសំណូមពរដល់លោកឧត្តមសេនីយ៍ទោហួត សុធី ស្នងការនគរបាលខេត្តសៀមរាប និងឯកឧត្តមប្រធានសាលាដំបូងខេត្តសៀមរាប មេត្តជួយដល់ឈ្មោះ ស៊ីម ផលមុន្នីរាជ ដោយក្ដីអនុគ្រោះផងទានដោយគ្នាមិនបានពាក់ព័ន្ធហើយនៅក្មេងទៀត និងមានជំងឺប្រចាំកាយ ផងដែរ៕ដោយ៖AFN