Friday, October 18, 2024
Header Banner

រថយន្ត៣គ្រឿងបុកបន្តកន្ទុយគ្នាបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំនៅស្រុកសង្កែ

ខេត្តបាត់ដំបង ៖សេចក្តីរាយការណ៍បានឲ្យដឹងថា រថយន្ត០៣គ្រឿង បុកគ្នានៅវេលាម៉ោង០៩និង៣០ ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ នៅតាមបណ្តោយផ្លូវជាតិលេខ៥ ត្រង់ចំណុចភូមិអន្លង់វិល ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង បង្កការខូចខាតយ៉ាងដំណំ ។

សមត្ថកិច្ច បានបញ្ជាក់ថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងរវាងរថយន្ត០៣គ្រឿងធ្វើដំណើរច្រាសទិសគ្នាពីជើងទៅត្បូង ពេលធ្វើដំណើរមកដល់ចំណុចកើតហេតុខាងលើរថយន្មម៉ាកលុចស៊ីសRX300ពណ៌ស ពាក់ស្លាកលេខសៀមរាប ២C- ៣៩៩៤ បើកបរដោយឈ្មោះ សៀវ សុផល ភេទប្រុស អាយុ៥៩ឆ្នាំ រស់នៅភូមិព្រៃអម្ពន់ ឃុំស្តុកប្រវឹក ស្រុករុក្ខគីរី ខេត្តបាត់ដំបង បានបុកជាមួយរថយន្តម៉ាកសាំងយ៉ុងពណ៌ស ពាក់ស្លាកលេខបាត់ដំបង ២A-៧៨៣៣ បើកបរដោយឈ្មោះ ថោង វណ្ណដោ ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិព្រែកតាតន់ សង្កាត់ព្រែកព្រះសម្តេច ក្រុងបាត់ដំបង ហើយជ្រុលបន្តទៅបុករថយន្ត០១គ្រឿងផ្សេងទៀតម៉ាកកាម៉ារី ពណ៌សំបកឪឡឹក ពាក់ស្លាកលេខភ្នំពេញ ២C-៩៤០០ បើកបរដោយឈ្មោះ ម៉ន មល់ ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិកន្សែងក្រោម ឃុំចាន់ស ស្រុកសូតនិគមន៍ ខេត្តសៀមរាប តែមិនបណ្តាលអោយមានគ្រោះថ្នាក់ធ្ងន់ធ្ងរដល់មនុស្សឡើយ គឺគ្រាន់តែខូចខាតរថយន្ត០៣គ្រឿងតែប៉ុណ្ណោះ។ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានចុះទៅធ្វើការវាស់វែងយករថយន្តទាំង០៣គ្រឿងទៅរក្សាទុកនៅអធិការនគរបាលស្រុកសង្កែ ដើម្បីរងចាំដោះស្រាយតាមផ្លូវច្បាប់ ៕ដោយ៖ឆាយ

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម