Saturday, April 27, 2024
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

មេបញ្ជារកងរាជអាវុធហត្ថលើផ្ទៃប្រទេស អញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និងវឌ្ឍនភាពការងារកងរាជអាវុធហត្ថ ៩ខែ និងទិសដៅត្រីមាសទី៤ ឆ្នាំ២០២០

ភ្នំពេញ៖នៅព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០២០នាបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និងវឌ្ឍនភាពការងារកងរាជអាវុធហត្ថ ៩ខែ និងទិសដៅត្រីមាសទី៤ ឆ្នាំ២០២០ ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក មេបញ្ជាការរង, នាយ នាយរងសេនាធិការ, ស្នងការ ស្នងការរង, នាយកវិទ្យាស្ថានកងរាជអាវុធហត្ថកំបូល, នាយកមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជំរាយ, នាយការិយាល័យ ព្រមទាំងនាយ នាយរងអាវុធហត្ថដែលមានការពាក់ព័ន្ធជាច្រើនរូបទៀត។ កិច្ចប្រជុំនេះក៏បានតភ្ជាប់តាមរយៈប្រព័ន្ធ Video Conference ទូទាំង២៥ រាជធានី-ខេត្ត៕ដោយ៖សហការី

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner
ព័ត៌មានស្រដៀងគ្នា

ព័ត៌មានពេញនិយម