Tuesday, December 3, 2024
Header Banner

អស់មន្ទិលហើយ អាជ្ញាធរខេត្តព្រះវិហារ បានបញ្ចប់ទំនាស់រវាងលោកបេននិងពលរដ្ឋម្នាក់ នៅស្រុកសង្គមថ្មី នៅក្រៅប្រព័ន្ធតុលាការ

ខេត្តព្រះវិហារ៖ អាជ្ញាធរខេត្តព្រះវិហារនៅថ្ងៃទី២៧ ខែតុលាឆ្នាំ២០២៤ បានសម្រេចបញ្ចប់វិវាទរវាងលោកបេននិងលោកកោះ សៀម ដោយសន្តិវិធីនៅក្រៅប្រព័ន្ធតុលាការ ករណីបង្កហិង្សា។

បើយោងតាមផេកហ្វេសបុក Tan kimsour បានឲ្យដឹងនៅថ្ងៃទី២៧ខែតុលាឆ្នាំ២០២៤នេះថា ក្រោយពីទទួលបាននូវអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ និងឈានឆ្ពោះទៅដល់ការរកដំណោះស្រាយដ៏ល្អមួយដែលពោរពេញទៅដោយគតិបណ្ឌិតរបស់ឯកឧត្ដម គីម រិទ្ធី – Kim Rithy អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ។ នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៤ ក្រោមការសម្របសម្រួលរបស់អាជ្ញាធរដែនដី និងលោកមាស ញឹម អនុប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ (បុគ្គលសំខាន់ដែលតែងតែនៅពីក្រោយជួយជ្រោមជ្រែងលោកបេន)។ វិវាទរវាងលោកបេន និងលោកកោះ សៀម ត្រូវបញ្ចប់ដោយសន្តិវិធីក្រៅប្រព័ន្ធតុលាការ ដោយលោកកោះ សៀម យល់ព្រមទទួលស្គាល់នូវកំហុស និងធ្វើការស្នើសុំពន្យាពេលសារដៃដាក់ត្រីខុសច្បាប់ នៅពេលដែលទឹកស្រកបន្តិច ហើយលោកបេនក៏មានការយល់ព្រមទទួលយកសំណើរមួយចំនួនពីលោកកោះ សៀម ដូចគ្នា។រូបភាពទាំងនេះគឺពិតជាគួរឲ្យស្រលាញ់ខ្លាំងណាស់ ហើយរូបភាពទាំងនេះកើតមានឡើងទៅបាន ក៏ដោយសារតែការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់របស់លោកអភិបាលខេត្តព្រះវិហារផងដែរ។

មហាជនដែលតែងតែបង្ហាញឈឺឆ្អាលរឿងនេះបានលើកឡើងថា សូមពុកម៉ែបងប្អូនឈប់ព្រួយបារម្ភទៅទៀត លោកបេន ដេវិស និងក្រុមគ្រួសារមានសុវត្តិភាពពេញលេញ មិនមានការប្តឹងផ្តល់គ្នាទៅវិញទៅមកនោះទេ ដោយមានការយកចិត្តទុកដាក់ពីស្ថាប័នពាក់ព័ន្ធនានា ជាពិសេសគឺពីថ្នាក់ដឹកនាំខេត្តព្រះវិហារ ផ្ទាល់តែម្ដង។ សូមរម្លឹកថា កាលពីថ្ងៃទី១២ ខែ ១០ ឆ្នាំ ២០២៤ បុរសម្នាក់ឈ្មោះ កោះ សៀម រស់នៅភូមិត្រពាំងរាំង ឃុំ រណះសិរ្ស ស្រុកសង្គមថ្មី ខេត្តព្រះវិហារ ត្រូវបានកងកម្លាំងមន្ត្រីអភិរក្សព្រៃឈើរបស់លោក បេន ចំនួន ០៦ នាក់ចុះបង្ក្រាបករណីនេសាទខុសច្បាប់៕ដោយ៖AFN

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម