Thursday, November 21, 2024
Header Banner

នគរបាលខេត្តសៀមរាប បំបែកសំណុំរឿង លោកសង្ឃ១អង្គនៅវត្តត្រពាំងខ្ទះ រំលោភក្មេងស្រីជាច្រើននាក់និង រំលោភក្មេងស្រីវ័យ៣ឆ្នាំរួចសម្លាប់

ខេត្តសៀមរាប៖កម្លាំងនគរបាលខេត្តសៀមរាប បានស្រាវជ្រាវឃាត់ខ្លួនលោកសង្ឃល្មោភកាមម្នាក់នៅវត្តត្រពាំងខ្ទះ ក្នុងស្រុកស្វាយលើ ត្រូវកមម្លាំងនគរបាលខេត្តសៀមរាប ឃាត់ខ្លួនពាក់ព័ន្ធករណីរំលោភក្មេងស្រីជាច្រើននាក់​ និងរំលោភក្មេងស្រីម្នាក់វ័យ៣ឆ្នាំរួចសម្លាប់យ៉ាងសាហាវព្រៃផ្សៃបំផុត។

  សមត្ថកិច្ចបានឲ្យដឹងថា ឈ្មោះ ណាន់ សំនៀង ភេទប្រុស អាយុ ៥៤ឆ្នាំ មុខរបរ អតីតព្រះសង្ឃ ទីកន្លែងកំណើតភូមិប៉ោយតាភោគ ឃុំចង្ហា ស្រុកសេរីសោភ័ណ្ឌ ខេត្តបាត់ដំបង ទីលំនៅបច្ចុប្បន្នស្នាក់នៅវត្តប្រាសាទសង្កែសិង្ហ ហៅវត្តត្រពាំងខ្ទះ ភូមិត្រពាំងខ្ទះ ឃុំស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប ជាមុខសញ្ញាធ្លាប់ជាប់ពន្ធនាគារខេត្តប៉ៃលិន រយៈពេល ០៣ខែ ពាក់ព័ន្ធនឹងករណីរំលោភសេពសន្ថវៈ។

    ពាក់ព័ន្ធនឹងបទល្មើសជាក់ស្តែងករណីឃាតកម្មដោយមានទារុណកម្ម អំពើឃោរឃៅ នឹង អំពើរំលោភសេពសន្ថវ: កើតហេតុនៅវេលាម៉ោង១០និង៣០នាទី ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៤ ត្រង់ចំណុចចំកាដំឡូងមី  ស្ថិតនៅភូមិត្រពាំងខ្ទះ ឃុំស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប។

  សូមជម្រាបថា នៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៤ ឪពុកម្តាយតែងតែទៅធ្វើចំការ ហើយទុកបងស្រី ដែលមានវ័យ១០ឆ្នាំមើលថែប្អូនស្រីចំនួន៣នាក់។បន្ទាប់ពីឪពុកម្តាយចេញទៅធ្វើចំការបាត់ នៅវេលាម៉ោង៩:០០នាទី ថ្ងៃទីដដែលបងស្រី បាននាំប្អូនៗទៅលេងនៅកុដិរបស់ព្រះសង្ឈឈ្មោះ ណាន់ សំនៀង ភេទប្រុស អាយុ ៥៤ឆ្នាំ នៅក្នុងបរិវេណវត្តប្រាសាទសង្កែសិង្ហ ហៅវត្តត្រពាំងខ្ទះ ពេលទៅដល់ព្រះសង្ឈឈ្មោះ ណាន់ សំនៀង បានយកទូរស័ព្ទដៃមកចាក់រឿងភាគឱ្យកុមារខាងលើមើល។ លុះដល់វេលាម៉ោង១០និង៣០នាទី ជនរងគ្រោះជាកូនពៅ បានចុះពីលើកុដិមកលេងនៅដីតែម្នាក់ឯង បន្ទាប់មកក៏បាត់ខ្លួនមិនដឹងរូបនាងទៅទីណានោះទេ  បន្ទាប់មកឪពុកម្តាយ នឹងអ្នកជិតខាងក្នុងភូមិបានបន្តស្វែងរក រហូតដល់វេលាម៉ោង៩:០០នាទីព្រឹក ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤ ក៏បានប្រទះឃើញសពកុមារីរងគ្រោះខាងលើ នៅចំណុចវាលស្រែ ទិសខាងត្បូវវត្តប្រាសាទសង្កែសិង្ហ ហៅវត្តត្រពាំងខ្ទះ ប្រហែល ១៥០ម៉ែត្រ ស្ថិតនៅភូមិត្រពាំងខ្ទះ ឃុំស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប។

     សមត្ថកិច្ចបន្តថា បន្ទាប់ពីទទួលបានព័ត៌មានពីករណីខាងលើ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ បានសហការជាមួយកម្លាំងនគរបាលបច្ចេកទេសវិទ្យាសាស្ត្រ និងកម្លាំងអធិការដ្ឋាននគរបាលស្រុកស្វាយលើ ចុះពិនិត្យទីតាំងកន្លែងកើតហេតុ ពិនិត្យវិភាគទៅលើសាកសព និងបន្តស្រាវជ្រាវស៊ើបអង្កេត កំណត់បានមុខសញ្ញាជនដៃដល់ ហើយនាំខ្លួនមកធ្វើការសាកសួរ។

    នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យឈ្មោះ ណាន់ សំនៀង ភេទប្រុស អាយុ ៥៤ឆ្នាំ មុខរបរ អតីតព្រះសង្ឃ បានឆ្លើយសារភាពថា៖ ខ្លួនពិតជាបានធ្វើសកម្មភាពប្រើទារុណកម្ម អំពើឃោរឃៅ និងអំពើរំលោភសេពសន្ថវ:សម្លាប់ទៅលើកុមារីរងគ្រោះឈ្មោះ ឌ.ន ភេទស្រី អាយុ ៣ឆ្នាំ ពិតប្រាកដមែន។ នៅវេលាម៉ោង ៩:០០នាទី ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៤ មានឈ្មោះ ផ. ច អាយុ ១០ឆ្នាំ, ឈ្មោះ ផ.វ អាយុ ៧ឆ្នាំ, ឈ្មោះ ឌ. ន ភេទប្រុស អាយុ ៣ឆ្នាំ និងឈ្មោះ ឌ.ន ភេទស្រី អាយុ ៣ឆ្នាំ (កូនភ្លោះប្រុសស្រី) បាននាំគ្នាមកនៅកុដិរបស់ខ្លួន បន្ទាប់មកខ្លួនក៏ចាក់រឿងភាគតាមទូរស័ព្ទឱ្យកុមារទាំង ០៤នាក់ខាងលើមើល លុះដល់ម៉ោង១០:៣០នាទី ថ្ងៃទីដដែល កុមារីរងគ្រោះឈ្មោះ ឌ.ន ភេទស្រី អាយុ ៣ឆ្នាំ បានចុះពីលើកុដិមកលេងនៅដីតែម្នាក់ឯង ហើយរូបគេបាននាំកុមារីរងគ្រោះដើរទៅក្នុងចំការដំឡូងមី ខាងត្បូងវត្ត បានធ្វើសកម្មភាពច្រានឈ្មោះឌ ន ទៅលើពុំនូកដីរោងដំឡូងមី រួចចាប់លើកជើងខាងស្តាំរបស់នាង ហើយសើយស្បង់ ចាប់ប្រដាប់ភេទ (លិង្គ) ដាក់ចូលប្រដាប់ភេទកុមរីរងគ្រោះ ភ្លាមនោះនាងបានស្រែកយំ រូបគេក៏បានប្រើដៃខាងស្តាំទះផ្ទៃមុខខាងឆ្វេង ចំនួន ០១ដៃ និងប្រើដៃខាងឆ្វេងទះផ្ទៃមុខខាងស្តាំចំនួន ០១ដៃ រួចប្រើដៃទាំង ០២ច្របាច់ ក នាងរួចបានបន្តសកម្មភាពរំលោភសេពសន្ថវៈ បានសម្រេចចំនួន ០១លើក (បញ្ចេញទឹកកាមចូលក្នុងប្រដាប់ភេទជនរងគ្រោះ) ខណៈនោះជនរងគ្រោះបានបង់ស្មារតីលែងនិយាយស្តីអ្វីទាំងអស់ មិនដឹងថាស្លាប់ ឬ រស់នោះទេ ក៏បានលើកបីនាងទៅដាក់ក្នុងវាលស្រែ ចម្ងាយពីចំការដំឡូង (ទីតាំងរំលោភ សម្លាប់) ប្រហែល ១៥ម៉ែត្រ។

      ដោយឡែកនៅវេលាម៉ោង ០៣:៣០នាទីទាបភ្លឺឈានចូលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៤  រូបគេបានធ្វើសកម្មភាពបៀតបៀនទៅឈ្មោះ ផ ច អាយុ ១០ឆ្នាំ (ត្រូវជាបងស្រីបង្កើតសព) នៅកុដិដែលខ្លួនស្នាក់នៅខខាងលើ ដោយចាប់អោប ថើបនាង បឺតមាត់នាង នឹងធ្វើសកម្មភាពរំលោភសេពន្ថវៈ ទៅលើរូបនាង ដោយដាក់ប្រដាប់ភេទ (លិង្គ) ចូលទៅក្នុងប្រដាប់ភេទនាងតែមិនចូល ក៏យកប្រដាបភេទ(លិង្គ) ទៅត្រដុសលើប្រដាប់ភេទនាងរហូតសម្រេចកាម ។បន្ទាប់បានឱ្យប្រាក់ទៅរូបនាងចំនួន ២ម៉ឺនរៀល, ស្កសរកន្លះគីឡូ និងមីចំនួន ៥កញ្ចប់ ដោយនិយាយលួងលោមនាងមិនឱ្យនាងនិយាយរឿងហេតុដែលបានកើតឡើងប្រាប់នរណានោះទេ។

  បច្ចុប្បន្នកម្លាំងនគរបាលខេត្តសៀមរាប បានបញ្ជូនខ្លួនជនសង្ស័យខាងលើ ទៅតុលាការដើម្បីចាត់ការទៅតាមផ្លូវច្បាប់៕ដោយ៖AFN

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម