Thursday, November 21, 2024
Header Banner

កម្លាំងសង្កាត់រដ្ឋបាលជលផល​សូទ្រនិគម ចុះទប់ស្កាត់ និងបង្រ្កាបបទល្មើសនេសាទខុសច្បាប់ នៅតំបន់មាត់បឹងទន្លេសាប

ខេត្តសៀមរាប៖កាលពីយប់ថ្ងៃទី២៩ និងថ្ងៃទី៣០ខែតុលាឆ្នាំ២០២៤ ដោយអនុវត្តតាមបទបញ្ជា និងការណែនាំរបស់លោក ធិននី សុទ្ធី នាយខណ្ឌរដ្ឋបាលជលផលសៀមរាប និងលោកប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកសូទ្រនិគម សង្កាត់រដ្ឋបាលជលផលសូទ្រនិគម ដោយសហការជាមួយសហគមន៍នេសាទកំពង់ឃ្លាំង ដែលដឹកនាំដោយលោក សុខ សុង នាយសង្កាត់រដ្ឋបាលជលផលសូទ្រនិគម ចុះប្រតិបត្តិការទប់ស្កាត់ និងបង្រ្កាបបទល្មើសនេសាទខុសច្បាប់នៅក្នុងដែននេសាទសហគមន៍កំពង់ឃ្លាំងបានចំនួន ០៣ករណី ដោយកាប់បំផ្លាញចោលនៅនឹងកន្លែង។

លោកសុខ សុង នាយសង្កាត់រដ្ឋបាលជលផលសូទ្រនិគម បានឲ្យដឹងថា ប្រតិបត្តិការចុះទប់ស្កាត់ និងបង្រ្កាបបទល្មើសនេសាទខុសច្បាប់នៅតំបន់មាត់បឹងទន្លេសាបនេះ រួមមាន៖ ១-នេសាទដោយឧបករណ៍ឈ្នក់រួមផ្សំភ្លើងពណ៍មាន៖- អាគុយ ៥០ អំពែរ ចំនួន ០៣គ្រឿង- កាប់បង្គោលចំនួន ០៧ កន្លែង មានបង្គោលចំនួន ២៨ បង្គោល២-នេសាទដោយឧបករណ៍លបលូដែលមានក្រឡាតូចជាង០៣សង់ទីម៉ែត្រមាន៖- ក្បាលលបលូ ចំនួន ០៩ គ្រឿង- របាំងសាច់អួន ប្រវែង៩០០ម៉ែត្រ-ចម្រឹង ចំនួន ៣០០ ដើម ៣- នេសាទឧបករណ៍ស្បៃមុង-ក្បាលស្បៃមុង ចំនួន ០៦គ្រឿង-របាំងសាច់ស្បៃមុង ប្រវែង ៤០០ម៉ែត្រ-ចម្រឹង ចំនួន ២០០ ដើម- លែងត្រី ចំនួន ៤០ គក្រ។

  ទន្ទឹមនឹងនោះដែរខណ្ឌ ផ្នែក និងសង្កាត់រដ្ឋបាលជលផល ថែមទាំងបានធ្វើការប្រជុំផ្សព្វផ្សាយពីសេចក្តីជូនដំណឹងស្តីពីរដូវបើកនេសាទ សម្រាប់រដូវនេសាទឆ្នាំ ២០២៤ និង ២០២៥ និងសេចក្តីប្រកាសស្តីពីការកំណត់ប្រភេទឧបករណ៍នេសាទដែលអនុញ្ញាតិឲ្យធ្វើនេសាទក្នុងរដូវនេសាទឆ្នាំ ២០២៤-២០២៥ នេះ មិនតែប៉ុណ្ណោះព្រមទាំងបានផ្សព្វផ្សាយនូវលិខិតអំពាវនាវស្តីពីការហាមឃាត់ការផលិត ទិញ លក់ ដឹកជញ្ជូន រក្សាទុកនូវឧបករណ៍ឆក់ត្រីគ្រប់ប្រភេទ ដល់ប្រជាអ្នកនេសាទទាំងក្នុង និងក្រៅសហគមន៍ នៅសហគមន៍នេសាទមាត់ខ្លា និងសហគមន៍នេសាទកំពង់ឃ្លាំង ផងដែរ៕ដោយ៖AFN

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម