Thursday, December 12, 2024
Header Banner

អគ្គិភ័យឆេះផ្សារបឹងឈូក ក្នុងក្រុងបាត់ដំបង អស់តូបលក់ដូរជិត២០០តូបដោយទាន់ដឹងមូលហេតុ

ខេត្តបាត់ដំបង៖សេចក្តីរាយការណ៍បានឲ្យដឹងថា តូបលក់ទំនិញគ្រប់ប្រភេទប្រមាណជា១៥០តូប របស់អាជីវករស្ថិតនៅជាន់ខាងលើក្នុងផ្សារបឹងឈូក កណ្ដាលក្រុងបាត់ដំបង ត្រូវបានឆាបឆេះទាំងស្រុងកាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង១០និង៣០នាទីយប់ ហើយអាជ្ញាធរចម្រុះនៃខេត្តបាត់ដំបង ក៏បានប្រឹងប្រែងជយយពន្លត់យ៉ាងមមាញឹកផងដែរ។

ទីតាំងផ្សារបឹងឈូកនេះស្ថិតក្នុងក្រុម ទី៤២ ភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង សាងសង់ឡើងអំពីថ្មកម្ពស់២ជាន់ ឆេះជាន់លើអស់តូបចំនួន១៥០តូប ដែលជាន់ខាងលើនេះមានទំហំប្រហែល ៣០មx៦០ម ហើយម្ចាស់ផ្សារមានឈ្មោះ តាន់ មីស្សែល ភេទប្រុស ជាកូនប្រុសរបស់អតីតលោកឧកញ៉ា តាន់ ឈន់។

សមត្ថកិច្ចបានឱ្យដឹងថា យប់កើតហេតុគឺអាជ្ញាធរខេត្តបានដាក់កម្លាំងយោធាជាច្រើននាក់អោយមកយាមកាមទល់ភ្លឺដើម្បីការពារទ្រព្យសម្បត្តិរបស់អាជីវករ និងងាយស្រួល ក្នុងការត្រួតពិនិត្យ និងបាញ់ទឹកបន្ត ព្រោះរហូតមកទល់ព្រឹកនេះ មានទីតាំងខ្លះមិនទាន់រលត់ភ្លើងនៅឡើយ រីឯសម្ភារខូចខាតមិនទាន់ដឹងនៅឡើយទេ ដោយឡែកមូលហេតុ ក៏កំពុងស្ថិតក្នុងការស្រាវជ្រាវបន្ត។

នៅក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចបានចេញរថយន្តពន្លត់អគ្គិភ័យចំនួន១២គ្រឿង ដោយប្រើប្រាស់ទឹកអស់ចំនួន៦០ រថយន្ត។ ហើយនៅព្រឹកនេះដែរទីតាំងកើតហេតុ និងតូបដែលស្ថិតនៅខាងក្រោមទាំងអស់ ត្រូវបានកម្លាំងការពារ និងព័ទ្ធខ្សែសុវត្ថិភាព ដោយមិនទាន់អនុញ្ញាតឱ្យអាជីវករចូលលក់នៅឡើយ ដែលបច្ចុប្បន្នសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវទៅលើករណីអគ្គិភ័យនេះ។

លោក សឿម ប៊ុនរិទ្ធិ អភិបាលរងខេត្ត និងជាអ្នកនាំពាក្យរដ្ឋបាលខេត្តបាត់ដំបង បានឲ្យដឹងថា រហូតមកដល់ម៉ោង១ ជាង រំលងអធ្រាត្រ ឈានចូលដល់ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៤ កម្លាំងសមត្ថកិច្ច បានគ្រប់គ្រងអគ្គិភ័យ បានប្រហែល៨០% ហើយ ហើយកំពុងបន្តពន្លត់បន្ថែមទៀត ហើយនៅក្នុងនោះដែរ ក្នុងនាមអាជ្ញាធរខេត្តបាត់ដំបង លោកបានដាក់បញ្ជាឱ្យកុមកម្លាំងសមត្ថកិច្ចនៅយាមប្រចាំការនៅតំបន់ជុំវិញផ្សារ ដើម្បីធានាសុវត្ថិភាពឥវ៉ាន់ដែលជួយសង្រ្គោះបានជូនក្រុមអាជីវករ៕ដោយ៖ដារ៉ា បាត់ដំបង

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម