Friday, March 29, 2024
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

សម្តេចតេជោ ហ៊ុន សែន សម្រេចបញ្ចុះតម្លៃលក់រាយប្រេងឥន្ទនៈ ចំនួន៤សេនដុល្លារ/លីត្រ ទៀត

ភ្នំពេញ៖ចូលរួមត្រេកអរ….យោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២០នេះ បានជូនដំណឹងស្តីពីថ្លៃលក់រាយប្រេងឥន្ទនៈ នៅតាមស្ថានីយ។ ផ្អែកតាមតម្លៃមធ្យមប្រេងឥន្ទនៈលើទីផ្សារអន្តរជាតិ ថ្លៃលក់រាយប្រេងឥន្ទនៈពីថ្ងៃទី១ ដល់១៥ ខែតុលា ឆ្នាំ២០២០ នឹងត្រូវលក់ ៣.២០២រៀល/១លីត្រ សម្រាប់សាំងធម្មា EA92 និង២.៧៧៦រៀល/លីត្រ សម្រាប់ប្រេងម៉ាស៊ូត។ ដើម្បីជួយសម្រួលដល់ជីវភាពរបស់ប្រជាពលរដ្ឋ និងដោយមានការរួមចំណែកពីក្រុមហ៊ុនចែកចាយប្រេងឥន្ទនៈនៅកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចបញ្ចុះតម្លៃលក់រាយប្រេងឥន្ទនៈនៅកម្ពុជា ចំនួន៤សេនដុល្លារ/លីត្រ។ ដូច្នេះថ្លៃលក់ប្រេងឥន្ទនៈសម្រាប់អនុវត្ត ចាប់ពីថ្ងៃទី០១ ដល់១៥ ខែតុលា ឆ្នាំ២០២០ នឹងចុះមក៣.០៥០រៀល/លីត្រ សម្រាប់សាំងធម្មតា EA92 និង២.៦០០រៀល/លីត្រ សម្រាប់ប្រេងម៉ាស៊ូត៕ដោយ៖សហការី

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner
ព័ត៌មានស្រដៀងគ្នា

ព័ត៌មានពេញនិយម