Thursday, December 12, 2024
Header Banner

រថយន្តធន់ធំបែកកង់នៅស្រុកពួក ត្រូវស្ត្រីម្នាក់បើកម៉ូតូបុកចំពីក្រោយបណ្តាលឲ្យស្លាប់នៅនឹងកន្លែង រួចបើករត់ តែសមត្ថកិច្ចដេញចាប់បាននៅក្រុងសៀមរាប

ខេត្តសៀមរាប៖សមត្ថកិច្ចបានឲ្យដឹងថា នៅវេលាម៉ោង០០និង១៥នាទី រំលងអាធ្រាតចូលថ្ងៃទី០៤ខែវិច្ឆិកាឆ្នាំ២០២៤ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាង រថយន្ត និង ម៉ូតូកើតហេតុលើផ្លូវជាតិលេខ៦ ចំណុចមុខវត្តខ្នាត ភូមិខ្នាត ឃុំ ខ្នាត ស្រុកពួក ខេត្តសៀមរាប មានរថយន្ត DAEVOO ពណ៌លឿងប្រភេទដឹកទំនិញធុនធំ ពាក់ផ្លាកលេខ ត្បូងឃ្មុំ 3A.4270-(ក្បាល) ភ្នំពេញ4A.1499(កន្ទុយ)បើកបរដោយ ឈ្មោះយិន ចាន់ថូ អាយុ៤១ឆ្នាំ ភេទប្រុស ទីលំនៅភូមិសុក្រំជ្រុំ ឃុំគងជ័យ ស្រុកអូររាំងឪខេត្តត្បូងឃ្មុំ បើកបរពីទិសខាងលិចទៅទិសខាងកើតដល់ចំណុចកើតហេតុបានបែកកង់ខាងក្រោយស្ដាំមួយគ្រាប់ហើយបានឈប់ត្រូវបានម៉ូតូពាក់ផ្លាកលេខសៀមរាប 1K.9430 ឆ្នាំ 2012 បើកបរឈ្មោះ ម៉ូត គិមសុខ អាយុ២៤ឆ្នាំ នៅភូមិបឹងខ្នា ឃុំខ្នាត ស្រុកពួក ខេត្តសៀមរាប។

សមត្ថកិច្ចបន្តថា បណ្តាលឲ្យស្លាប់មនុស្សចំនួន១ នាក់អ្នកបើកបរម៉ូតូ ខូចខាតម៉ូតូ ១គ្រឿង-រថយន្តខូចខាតស្រាល មូលហេតុ:រថយន្តបែកកង់និងឈប់ចតរថយន្តបានបើកគេចខ្លួន។

ក្រោយពេលកើតហេតុនិងឃាត់បានទាំងរថយន្តនិងអ្នកបើកបរក្នុងក្រុងសៀមរាប។ក្រោយពេលកើតហេតុកំលាំងជំនាញបានចុះវាស់វែងកន្លែងកើតហេតុ កសាងសំណុំរឿង និង-វត្ថុតាងពាក់ព័ន្ធរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក-ជនរងគ្រោះបានប្រគល់ឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី។រីឯអ្នកបើកបររថយន្ត ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនរួចរៀបចំសំណុំរឿងចាត់ការតាមច្បាប់៕ដោយ៖AFN

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម