ខេត្តសៀមរាប៖វត្តដំណាក់ មានទីតាំងស្ថិតនៅតាមបណ្តោយដងស្ទឹងសៀមរាប ត្រើយម្ខាងផ្សារចាស់ ក្នុងភូមិវត្តដំណាក់ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប។ ក្រោមកិច្ចខិតខំប្រឹងប្រែង និងយកចិត្តទុកដាក់ពីសំណាក់ ថ្នាក់ដឹកនាំ មន្ត្រីជំនាញនៃអាជ្ញាធរជាតិអប្សរា ព្រះវិហារដែលបានជួសជុលមួយរយ:កន្លងមក បច្ចុប្បន្នគឺបានរួចរាល់១០០ភាគរយហើយ។
អាជ្ញាធរជាតិអប្សរា សង្ឃឹមយ៉ាងមុតមំាថា ក្រោយការជួសជុល សំណង់ព្រះវិហារនេះអាចបំពេញតួនាទីរបស់ខ្លួនបន្តទៅទៀត សម្រាប់ពុទ្ធសាសនិកចូលបំពេញបុណ្យ ក៏ដូចជាព្រះសង្ឃបំពេញកិច្ចវត្ត និងផ្តល់ប្រយោជន៍ដល់ការសិក្សាស្រាវជ្រាវ និងការសិក្សារៀនសូត្រ ជាពិសេស រក្សាបាននូវមរតកពីបុរាណ ព្រមទាំងអាចទាក់ទាញចំណាប់អារម្មណ៍របស់ទេសចរមកទស្សនាស្វែងយល់បន្ថែម ក្រៅពីសំណង់ប្រាសាទបុរាណរបស់យើងផងដែរ៕ប្រភពពី(អាជ្ញាធរជាតិអប្សរា)