Thursday, December 12, 2024
Header Banner

ទូកទេសចរណ៍របស់ក្រុមហ៊ុនស្ពីតហ្វឺរឺ បានលិចនៅកោះរ៉ុង សំណាងល្អសង្គ្រោះទាន់ពេល…

ខេត្តព្រះសីហនុ៖ សមត្ថកិច្ចនគរបាលព្រំដែនទឹកឲ្យដឹងថា នៅលាម៉ោងជាង១៦និង៣០នាទី ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ មានករណីលិចទូកមួយគ្រឿងដែលដឹកទំនិញនិងមានដឹកភ្ញៀវទេសចរណ៍បរទេស របស់ក្រុមហ៊ុនស្ពីតហ្វឺរឺ (ទូកធំបណ្តោយ២៦ម៉ែត្រ ទទឹង៦ម៉ែត្រ) នៅជិតកូនកោះ ស្ថិតក្នុងភូមិដេីមថ្កូវ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ដែលតាមការអះអាងបឋមថា ទូកលិចដោយសារខូចម៉ូទ័របូមទឹក។

ក្រោយកើតហេតុ សមត្ថកិច្ចចំរុះ ប្រជាពលរដ្ឋដែលនៅជិត និងក្រុមសង្គ្រោះស្មគ្រ័ចិត្តមានខាងអូបរ័ល្បឿនលឿនក្នុងនោះក៍មានក្រុមការងារអូបរ័អ្នកឧកញ៉ាទៀ វិចិត្រផងដែរ បានចេញទៅអន្តរាគមន៍ជួយស្រង់មនុស្សនៅលើទូកទាំងអស់បានដោយសុវត្ថិភាព ប៉ុន្តែទូកបានលិចបាត់ចូលទៅក្នុងសមុទ្រ បណ្តាលឲ្យខូចខាតសម្ភារៈរួមមាន៖១-ទូក១គ្រឿងលិចបាត់ទាំងស្រុង២-ស៉ីម៉ងត៍២តោន៣-ម៉ូតូScopy ១គ្រឿង៤-សម្ភារៈជាទំនិញចំរុះជាច្រេីនមុខទៀត។ចំពោះមនុស្សដែលជួយស្រង់បានជាអ្នករួមដំណេីរលើទូកសរុប ១៨នាក់ ស្រី០៦នាក់ ក្នុងនោះ មានជនបរទេស ០៩នាក់ ស្រី០៥នាក់ និងជនជាតិខ្មែរ ០៩នាក់ ស្រី០១នាក់ ៕ដោយ៖សេរី

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម