Saturday, April 20, 2024
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

លោកឧត្តមសេនីយ៍ ហួត សុធី ស្នងការនគរបាលខេត្តឧត្តរមានជ័យ បានអញ្ជើញចុះសំណេះសំណាល និងពង្រឹងការងារដឹកនាំ នៅអធិការដ្ឋានក្រុងសំរោង

ខេត្តឧត្តរមានជ័យ៖នៅថ្ងៃទី០២ ខែ តុលា ឆ្នាំ២០២០ វេលាម៉ោង ០៩និង០០នាទី នៅអធិការដ្ឋាននគរបាលក្រុងសំរោង មានរៀបចំ ពិធីសំណេះសំណាល និងពង្រឹងការងារដឹកនាំ នៅអធិការដ្ឋានក្រុង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកឧត្តមសេនីយ៍ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្ត និងអមដំណើរដោយ លោកឧត្តមសេនីយ៍ស្នងការរង ។

សមាសភាពចូលរួមមាន៖ លោកអធិការ-អធិការរង, នាយ-នាយរងផ្នែក, នាយ-នាយរងប៉ុស្តិ៍ និងមន្ត្រីផ្នែកជំនាញ សរុបចំនួន ៥៥ នាក់/ ស្រី ០៥ នាក់ ។ក្នុងឱកាសនោះផងដែរ លោកឧត្តមសេនីយ៍ស្នងការ ក៏បានមានមតិសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីនៃអធិការដ្ឋាននគរបាលក្រុងទាំងអស់ ដោយលោកបានកោតសសើរលើកិច្ចការងារគ្រប់គ្រងដឹកនាំបញ្ជាកន្លងមក ទទួលបានលទ្ធផលល្អគួឲ្យកត់សម្គាល់ ។បន្ទាប់មក លោកឧត្តមសេនីយ៍ ក៏បានធ្វើការណែនាំ និងដាក់ទិសដៅមួយចំនួន ដើម្បីអនុវត្តបន្តដូចខាងក្រោម៖បន្តលើការងារដឹកនាំបញ្ជារដោយស្មារតីទទួលខុសត្រូវខ្ពស់,បង្កើនសាមគ្គីភាពទីក្នុងឲ្យបានល្អ,បម្រើសេវាសាធារណៈប្រជាពលរដ្ឋឲ្យបានល្អ,សហការជាមួយអាជ្ញាធរមូលដ្ឋានឲ្យបានល្អ ក្នុងការចុះផ្សព្វផ្សាយអំពីគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព,បង្កើនសមត្ថភាពដល់មន្ត្រី នៅហ្នឹងកន្លែង ៕ដោយ៖សហការី

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner
ព័ត៌មានស្រដៀងគ្នា

ព័ត៌មានពេញនិយម