ខេត្តប៉ោយប៉ែត៖ សេចក្តីរាយការណ៍បានឲ្យដឹងថា កម្លាំងនគរបាលខេត្តបន្ទាយមានជ័យបានឃាត់បញ្ជូនជនជាតិថៃប្រុសស្រីចំនួន១០នាក់ទៅសាលាខេត្តបន្ទាយមានជ័យជាមួយនិងសារធាតុញៀនជាច្រើនមុខចំនួនជាង១មុឺនគ្រាប់។
លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនគរបាលក្រុងប៉ោយប៉ែត បានអោយដឹងថាអនុវត្តតាមផែនការណែនាំនិងបញ្ជាដោយផ្ទាល់ក្នុងការបង្ក្រាបបទល្មើសនានាជាពិសេសបទល្មើសគ្រឿងញៀនកាលពីយប់ថ្ងៃទី៣០វិច្ឆិកា២០២៤កម្លាំងផ្នែកប្រឆាំងគ្រឿងញៀននៃអធិការបានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូរជ្រៅ បានចុះល្បាតនៅក្នុងភូមិសាស្ត្រដល់ចំណុចអគារថ្មី ស្ថិតនៅភូមិអូរជ្រៅ សង្កាត់អូរជ្រៅបានឈានដល់ការបង្រ្កាបនៅបទល្មើសរក្សាទុក ចែកចាយនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនដោយឃាត់ខ្លួនបានជនជាតិថៃប្រុសស្រីចំនួន១០នាក់រួមមាន៖ ១.ឈ្មោះចាក់គិត អ៊ុនដេ ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិថៃ។២.ឈ្មោះសុផាកន បូរសុវណ្ណ ហៅប៉ន ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិថៃ។៣.ឈ្មោះធុង ឆៃ ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិថៃ។៤.ឈ្មោះគិត ធីផុប ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិថៃ។៥.ឈ្មោះសាវ៉ាន់ សាប់ដាវី ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិថៃ។៦.ឈ្មោះចេស សាដា ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិថៃ។៧.ឈ្មោះប៉ាវីឆាត ម៉ារាសាន់ ភេទស្រី អាយុ៣៨ឆ្នាំ ជនជាតិថៃ។៨.ឈ្មោះជន ភិម៉ុន ភេទស្រី អាយុ៣៩ឆ្នាំ ជនជាតិថៃ។៩.ឈ្មោះឈុនធីឆាវវងចាំភូ ភេទស្រី អាយុ៣១ឆ្នាំ ជនជាតិថៃ។១០.ឈ្មោះជិតទិម៉ា វង់ខាំភូ ភេទស្រី អាយុ៣៥ឆ្នាំ ជនជាតិថៃ។
ជនសង្ស័យទាំង១០បានស្នាក់នៅក្នុងភូមិបាលិលេយ្យ២ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ជាមួយនឹងការឃាត់ខ្លួនជនជាតិថៃនេះបានឆែកឆេររកឃើញនៅវត្ថុតាងសារធាតុញៀនជាច្រើនប្រភេទរួមមាន៖-ថ្នាំគ្រាប់ពណ៌ក្រហមមានអក្សរ(WY)ពីលើចំនួន(៩៥៨០គ្រាប់)។
-ថ្នាំគ្រាប់ពណ៌ទឹកក្រូចមានអក្សរ(WY)ពីលើចំនួន(១១៣០គ្រាប់)។-ថ្នាំគ្រាប់ពណ៌បៃតងមានអក្សរ(WY)ពីលើចំនួន(៣៨គ្រាប់)។-ម្សៅក្រាមស ផ្លាសង្ស័យជាសារធាតុញៀនចំនួន២៦ថង់។-លិខិតឆ្លងដែនចំនួនពីរក្បាល។-.អត្តសញ្ញាណសញ្ជាតិថៃចំនួនពីរសន្លឹក។-ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀនចំនួន០៣គ្រឿង។-ទូរស័ព្ទដៃចំនួន០៦គ្រឿង។ លោកឧត្តមសេនីយ៍ត្រី ធិន សុិនដេត ស្នងការរងទទួលផែនការងារប្រឆាំងបទល្មើសគ្រឿងញៀននៃស្នងការនគរបាលខេត្តបន្ទាយមានជ័យបានបញ្ជក់ថាជនសង្ស័យទាំង១០នាក់និងវត្ថុតាងត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តកាលពីព្រឹកថ្ងៃទី៣ធ្នូ២០២៤ដើម្បីអនុវត្តតាមនីតិវិធី៕ដោយ៖AFN