Friday, May 3, 2024
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

សមត្ថកិច្ចចម្រុះខេត្តសៀមរាប ចុះណែនាំដល់អាជីវករកាប់គោ ឲ្យយល់ពីផ្លូវច្បាប់!

សៀមរាប៖នៅព្រឹកថ្ងៃទី០២ខែតុលាឆ្នាំ២០២០នេះ កម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បានសហការជាមួយការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល សង្កាត់ជ្រាវ បានចុះប្រតិបត្តិការបង្ក្រាបទីតាំងសត្តឃាត ០១កន្លែងនៅភូមិខ្នារ​សង្កាត់ជ្រាវ ក្រុងសៀមរាប ដែលធ្វើសកម្មភាពដឹកជញ្ជូនសាច់គោយកមកធ្វើអាជីវកម្មដោយគ្មានលិខិតបញ្ជាក់អនាម័យ។ សមត្ថកិច្ចបានឲ្យដឹងថា ចំពោះវត្ថុតាងរួមមាន៖១.សាច់គោ ១២៤គីឡូក្រាម ២.ឆ្អឹងគោ ៦៤គីឡូក្រាម,៣.ប្រអប់ជើងគោ ១៣គីឡូក្រាម,៤.ខួរគោ និងអណ្តាតគោ ៧គីឡូក្រាម,៥.ពោះគោ ១៦គីឡូក្រាម។សមត្ថកិច្ចបន្តថា ករណីនេះមន្រ្តីជំនាញមិនបានធ្វើការផាកពិន័យនោះទេ ដោយបានធ្វើកិច្ចសន្យាលើកទីមួយ និងធ្វើការណែនាំជំរុញឲ្យម្ចាស់ទីតាំងសត្តឃាត ទៅដាក់ពាក្យស្នើសុំលិខិតបញ្ជាក់អនាម័យពីមន្ទីរជំនាញ។សមត្ថកិច្ចបន្តថា ករណីនេះអាជីវករនៅស្រុកសូទ្រនិគម បានសុំច្បាប់រួចហើយ តែមកលក់នៅក្នុងខេត្តក៏ត្រូវសុំច្បាប់ថែមទៀត។ក្នុងនោះដែរ អាជីវករបានថ្លែងអំណរគុណចំពោះមន្ត្រីជំនាញដែលបានអនុគ្រោះឲ្យគាត់ជាលើកទី១ ដើម្បីឲ្យគាត់បានយល់ពីផ្លូវច្បាប់ និងបានប្រគល់សាច់គោទាំងនេះមកឲ្យពួកគាត់លក់ដូរជាធម្មតាវិញ៕ដោយ៖នាងខ្មៅ

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner
ព័ត៌មានស្រដៀងគ្នា

ព័ត៌មានពេញនិយម