Thursday, December 5, 2024
Header Banner

អភិបាលខេត្តព្រះវិហារ៖យោធិនថ្មី ត្រូវយកចិត្តទុកដាក់ខិតខំរៀនសូត្រ បំពេញតួនាទី ភារកិច្ច និងបេសកកម្មកងរាជអាវុធហត្ថ ឱ្យទទួលបានជោគជ័យ

ខេត្តព្រះវិហារ៖នៅទីបញ្ជាការកងអនុសេនាធំកងរាជអាវុធហត្ថចល័ត ស្ថិតនៅភូមិមហាផល ឃុំឈានមុខ ស្រុកត្បែងមានជ័យ នាព្រឹកថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៤ បានរៀបចំពិធីសំណេះសំណាល និងជូនដំណើរយោធិន នៃកងរាជអាវុធហត្ថ ទើបជ្រើសរើសថ្មី (ជាប់ជាស្ថាពរ) ចូលហ្វឹកហ្វឺន នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ (ភ្នំជុំសែនរីករាយ) ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់ ឯកឧត្តម គឹម រិទ្ធី អភិបាល នៃគណៈអភិបាល ខេត្តព្រះវិហារ។

  នៅក្នុងពិធីនោះដែរក៏មានវត្តមានចូលរួមពីសំណាក់មន្រ្តី អមដំណើរ នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថ ខេត្តព្រះវិហារ ក្រុមគ្រួសារ អាណាព្យាបាល របស់យោធិន នៃ កងរាជអាវុធហត្ថ ទើបជ្រើសរើសថ្មី។

    លោកឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះវិហារបានឲដឹងថា ថ្ងៃនេះដោយទទួលបានគោលការណ៍ដឹកនាំដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ រង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងដោយផ្អែកតាមផែនការលេខ០០១/២០២៤ ផ.ក ចុះថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ របស់អនុគណៈកម្មការជ្រើសរើសយោធិន នៃកងរាជអាវុធហត្ថ បញ្ជាការដ្ឋាន កងរាជអាវុធហត្ថ ខេត្តព្រះវិហារ បានរៀបចំពិធីសំណេះសំណាល និងជូនដំណើរ យោធិន នៃកងរាជអាវុធហត្ថ ទើបជ្រើសរើស ថ្មី (ជាប់ជាស្ថាពរ ចំនួន២៥នាក់ដើម្បីបញ្ជូនទៅហ្វឹកហ្វឺន នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ ភ្នំជុំសែនរីក រីករាយ)  និងត្រូវបានក្រសួងការពារជាតិចេញប្រកាស បញ្ចូលក្របខ័ណ្ឌ កងយោធពលខេមរភូមិន្ទ បំពេញឱ្យ ក្របខណ្ឌកងរាជអាវុធហត្ថ។

លោកបានបន្តថា ការរៀបចំពិធីនាពេលនេះ ដើម្បីបង្ហាញអំពីការយកចិត្តទុកដាក់ពីសំណាក់រាជរដ្ឋាភិបាល ក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងអាជ្ញាធរដែនដី ខេត្តព្រះវិហារ ដោយមានឯកឧត្តម គឹម រិទ្ធី ជាអភិបាល នៃគណៈអភិបាល និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាល ខេត្តព្រះវិហារ។

លោកមេបញ្ជាការអាវុធហត្ថខេត្តព្រះវិហារបានបញ្ជាក់ថា យោងតាមសចក្តីសម្រេច, ប្រកាស ផែនការ ឧបសម្ពន្ធ ស្តីពីការជ្រើសរើសយោធិន នៃ កងរាជអាវុធហត្ថមានលក្ខណ សម្បត្តិ និងប្រឡងតេស្តសមត្ថភាពបេក្ខជន ត្រូវមានសញ្ជាតិខ្មែរ ភេទប្រុស នៅលីវ អាយុចាប់ពី ១៨ឆ្នាំ ដល់ ២៥ឆ្នាំ គិតត្រឹមថ្ងៃដាក់ពាក្យ មានកាយសម្បទា និងមានសុខភាពល្អ មានភក្តីភាពចំពោះជាតិ មាតុភូមិ គ្មានជាប់ពិរុទ្ធពីបទល្មើសផ្សេងៗ មានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឡើងទៅ កម្ពស់ចាប់ពី ១ម៉ែត្រ៧០ ត្រូវឆ្លងកាត់ការត្រួតពិនិត្យលក្ខណសម្បត្តិ និងប្រឡងតេស្តសមត្ថភាព ។ បេក្ខជនមកសុំពាក្យ ចំនួន២១៤នាក់ បេក្ខជន ជាលទ្ធផលប្រឡងជ្រើសរើស ២៧នាក់ បម្រុង ០២នាក់)។

  ឯកឧត្តម គឹម រិទ្ធី អភិបាល នៃគណៈអភិបាល ខេត្តព្រះវិហារ៖ បានជំរុញដល់យុវជនដែលបានជ្រើសរើសជា យោធិន នៃ កងរាជអាវុធហត្ថ ត្រូវបង្កើនសមត្ថភាព តស៊ូ ហាត់ពត់លត់ដំខ្លួនឲក្លាយទៅជាយោធិនអង់អាចក្លាហាន រឹងមាំ ចូលបម្រើការងារក្នុងកងយោធខេមរភូមិន្ទ បំពេញក្របខ័ណ្ឌឱ្យកងរាជអាវុធហត្ថ ក្នុងកាតព្វប្បកិច្ចជូន ប្រទេសជាតិ មាតុភូមិនៃយើង។ ទោះការហាត់រៀន(ហ្វឹកហ្វឺន) មានការនឿយហត់បន្តិចមែន តែក៏ជាមេរៀនមួយដ៏សំខាន់សម្រាប់ខ្លួនយើងនៅពេលអនាគត់ ព្រោះអាវុធហត្ថ ដើរតួនាទី២ យ៉ាងសំខាន់គឺ ១.ជាកងយោធពលខេមរភូមិន្ទ ២.ជាមន្ត្រីយុតិធម៌។ កក្តាសំខាន់នោះត្រូវគោរពគ្រូធាចារ្យ ក្នុងសាលា មានវិន័យល្អ ដកស្រង់បទពិសោធន៍ល្អពីគ្រូបង្វឹក រយៈពេលហ្វិកហ្វឺន ១២ខែ មិនយូទេត្រូវតែតស៊ូ ដើម្បីខ្លួនយើង គ្រួសារយើង ប្រទេសជាតិយើងឋទាំងអស់គ្នា ។

 នៅក្នុងពិធីនេះផងដែរ ឯកឧត្តម អភិបាលខេត្ត បានឧបត្ថម្ភដល់យោធិនជ្រើសរើសថ្មី ២៥នាក់ ក្នុងម្នាក់ៗ ទទួលបានថវិការ ២០០.០០០រៀល គណៈគ្រប់គ្រងវគ្គ និងគ្រូ ០៧នាក់ ក្នុងម្នាក់ ២០០.០០០រៀល និងលោកឧត្ថមសេនីយ៍ត្រី មេបញ្ជាការ បានឧបត្ថម្ភមន្ថែមដល់យោធិនជ្រើសរើសថ្មី ២៧នាក់ ក្នុងម្នាក់ ៥០.០០០រៀល និងគ្រូ ២នាក់ ក្នុងម្នាក់២០០.០០០រៀលផងដែរ៕ដោយ៖សេរី

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម