Sunday, December 22, 2024
Header Banner

រថយន្តបាឡែនដឹកឈើ១គ្រឿងបើកធ្លាក់ផ្លូវទៅបុកដើមឈើបណ្តាលឲ្យស្លាប់ម្នាក់និងរបួសធ្ងន់ម្នាក់ នៅឃុំកន្ទួត ស្រុកជាំក្សាន្ត

ខេត្តព្រះវិហារ សេចក្តីរាយការណ៍បានឲ្យដឹងថា រថយន្តបាឡែនដឹកឈើ១គ្រឿង សង្ស័យងងុយដេកបើកធ្លាក់ផ្លូវទៅបុកដើមឈើបណ្តាលឲ្យស្លាប់ម្នាក់និងរបួសធ្ងន់ ម្នាក់(បាក់ភ្លៅទាំង២)។

ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង៤និង០០នាទីព្រឹកថ្ងៃទី២២ខែធ្នូឆ្នាំ២០២៤ ក្នុងភូមិត្រពាំងសង្កែខាងលិចឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ លើផ្លូវជាតិលេខ៦២ ចន្លោះគីឡូម៉ែត្រលេខ២០៨.២០៩។ លោកវរសេនីយ៍ឯក ឃី ម៉េងឆែ អធិការនគរបាលស្រុកជាំក្សាន្ត បានឲ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍ ដែលបង្កឡើងដោយរថយន្តបាឡែនដឹកឈើ សង្ស័យងងុយដេក បើកធ្លាក់ផ្លូវជាតិ ហើយជ្រុលទៅបុកដើមទៅឈើបណ្តាលឲ្យស្លាប់ម្នាក់និងរបួសធ្ងន់ម្នាក់។

លោកបន្តថា អ្នកបើកបររថយន្តមានឈ្មោះធី ថន ភេទ ប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិទួលកណ្ដាល ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ(ស្លាប់នៅនឹងកន្លែងកើតហេតុ)។អ្នករួមដំណើរមានឈ្មោះតន់ សារ៉ូ ភេទ ប្រុស អាយុ៣៦មុខរបរ កម្មករ រស់នៅភូមិទួលកណ្ដាល ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ រងរបួស(ធ្ងន់)បាក់ផ្លូវទាំងសងខាង។

រថយន្តម៉ាក camry បាឡែនពណ៌ទឹកប្រាក់ពាក់ផ្លាកលេខភ្នំពេញ2AB.4229 បើកបរពីទិសខាងកើតទៅទិសខាងលិចរថយន្តខូចខាតធ្ងន់(ធ្ងន់)។ ក្រោយកើតហេតុសពបានប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណីនៅខេត្តឧត្តរមានជ័យ។រីឯអ្នករងរបួស ត្រូវបានសមត្ថកិច្ចហៅរថយន្តសង្គ្រោះបញ្ជូនទៅមន្ទីរពេទ្យអគ្គស្រអែម រឺឯវត្ថុតាងបានយករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកជាំក្សាន្ត៕AFN

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម