Tuesday, December 24, 2024
Header Banner

ជនសង្ស័យម្នាក់ដែលរត់គេចេពីសមត្ថកិច្ច ទៅពួនសម្ងំក្នុងលូផ្ទះពលរដ្ឋ ត្រូវបាននគរបាលក្រុងបាត់ដំបង ឃាត់ខ្លួនបានហើយ

ខេត្តបាត់ដំបង៖នៅទីបំផុតជនសង្ស័យម្នាក់ដែលជំនាញខាងលួចនិងឆក់ទ្រព្យសម្បត្តិពលរដ្ឋម្នាក់ ត្រូវបានកម្លាំងនគរបាលក្រុងបាត់ដំបង សហការគ្នាចុះឃាត់ខ្ឡួនបានហើយ បន្ទាប់ពីរត់ចូលទៅក្នុងលូរំដោះទឹកប្រជាពលរដ្ឋសម្ងំអស់ជាច្រើនម៉ោង។ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ៩និង៣០នាទីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤នៅក្នុងភូមិទួលតាឯក សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

   សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យជាមុខសញ្ញាឆក់ខ្សែក និងទូរស័ព្ទដៃរបស់បងប្អូនប្រជាពលរដ្ឋនៅតាមដងផ្លូវ បន្ទាប់ពីកម្លាំងក្រុង កំណត់មុខសញ្ញាបាន និងតាមចាប់។ ក្នុងហេតុការណ៍នេះជនសង្ស័យដែលគេស្គាល់មានឈ្មោះ គោ អាយុប្រហែលជាង ២០ឆ្នាំ បានរត់គេចចូលក្នុងផ្ទះរបស់ប្រជាពលរដ្ឋនៅក្បែរនោះជាបន្តបន្ទាប់ ព្រមទាំងបានឡើងទៅលើផ្ទះរបស់អ្នកស្រុក អ្នកភូមិ ជាច្រើនទៀត តែចុងក្រោយជនសង្ស័យបានរំដោះខ្លួនគេចទៅចូលក្នុងរបងផ្ទះរបស់ប្រជាពលរដ្ឋមួយកន្លែងទៀតដែលកំពុងសាងសង់ ភ្លាមនោះជនសង្ស័យខាងលើបានរត់ចូលទៅក្នុងលូរំដោះទឹកដែលមានមុខកាត់កន្លះម៉ែត្របាត់ស្រមោល ជាមួយគ្នាក្រុមជាងសាងសង់ផ្ទះក៏បានឃើញផងដែរ ហើយក៏បានសហការជាមួយសមត្ថកិច្ចរកវិធីដើម្បីនាំខ្លួនតែម្តង។

  កម្លាំងជំនាញបានស្វានបេតុងក្នុងរបងផ្ទះ និងចោះទម្លុះលូទឹកដើម្បីឃាត់ខ្លួន រហូតចោះទន្លុះច្រើនកន្លែងក៏នៅតែមិនទាន់ចាប់ខ្លួនបាន ដោយសារជនសង្ស័យបានរំកិលលូនទៅមុខ និងថយក្រោយចុះឡើងៗ ចាប់តាំងពី របងមុខផ្ទះ ដល់ជញ្ជាំងផ្ទះដែលមានប្រវែងប្រមាណ៣០ម៉ែត្រ។

    នៅវេលាម៉ោង១៤និង៣០នាទី ថ្ងៃដដែល ជនសង្ស័យខាងលើ ត្រូវបានកម្លាំងនគរបាលជំនាញក៏បាននាំខ្លួនយកទៅអធិការក្រុងបាត់ដំបង ដើម្បីសាកសួរអនុវត្តតាមនីតិវិធី៕ដោយ៖ឆាយ

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម