ខេត្តព្រះវិហារ៖បើតាមសេចក្តីប្រកាសព័ត៌មានរបស់អាជ្ញាធរជាតិព្រះវិហារ កាលពីថ្ងៃទី០២ ខែមករា ឆ្នាំ២០២៥ បានបង្ហាញថា រយៈពេលពេញ១ខែ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ មានភ្ញៀវទេសចរជាតិ និងភ្ញៀវទេសចរអន្តរជាតិ បានចូលមកទស្សនារមណីដ្ឋានប្រាសាទព្រះវិហារ និងប្រាសាទកោះកេរ មានចំនួន ១៤ ៨០២នាក់។
ទី១៖ រមណីយដ្ឋានប្រាសាទព្រះវិហារ បានទទួលភ្ញៀវទេសចរ សរុបចំនួន ៨ ០៩៣នាក់ ក្នុងនោះភ្ញៀវទេសចរជាតិមានចំនួន ៦ ៦៣១នាក់ និងភ្ញៀវទេសចរអន្តរជាតិមានចំនួន ១ ៤៦២នាក។ទី២៖ រមណីយដ្ឋានប្រាសាទកោះកេរ បានទទួលភ្ញៀវទេសចរជាតិសរុបចំនួន ៦ ៧០៩នាក់។
ដោយឡែក ក្នុងឱកាសឆ្នាំសកលកន្លងទៅថ្មីៗនេះ គេសង្កេតឃើញមានបងប្អូនប្រជាពលរដ្ឋនិងភ្ញៀវទេសចរណ៍មួយចំនួនក៏បានមុខកម្សាន្តនៅតាមសួនច្បារ មុខសាលាខេត្តព្រះវិហារ និងម្ដុំផ្សាររាត្រី យ៉ាងច្រើនកុះករផងដែរ៕ដោយ៖រដ្ឋា