ខេត្តព្រះវិហារ៖សមត្ថកិច្ចបានឲ្យដឹងថា ដោយអនុវត្តន៍តាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា, ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ,ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តព្រះវិហារ ,ឯកឧត្តម គីម រិទ្ធី អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះវិហារ និងដោយមានការចង្អុលបង្ហាញជាប្រចាំពីសំណាក់ លោកឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះវិហារ នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២៥ លោកវរសេនីយ៍ត្រី សូយ លឹមអ៊ី នាយការិយាល័យព្រហ្មទណ្ឌ សហការជាមួយកម្លាំងអហស្រុកសង្គមថ្មី បានចុះស្រាវជ្រាវករណីក្រុមក្មេងទំនើងបង្កហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស១លើក (ប្រើប្រាស់កាំបិតកាប់) បណ្ដាលឲ្យរងរបួសមនុស្សចំនួន០៣ នាក់ នៅចំណុចផ្លូវបំបែកអូរសំរោង ក្នុងភូមិស្ដៅ ឃុំស្ដៅ ស្រុកសង្គមថ្មី ខេត្តព្រះវិហារ កាលពីម៉ោងប្រហែល ២៣និង៣០នាទី ថ្ងៃទី៣១ ខែ១២ ឆ្នាំ២០២៤។
សមត្ថកិច្ចបានបន្តឲ្យដឹងថា ឃាត់ខ្លួនជនសង្ស័យចំនួន ០៩ នាក់ (បានធ្វើតេស្តទឹកមូត្រចំនួន ០៩ នាក់ លទ្ធផលអវិជ្ជមាន)១.ឈ្មោះ ស៊ុន លីម ភេទប្រុស អាយុ២៤ ឆ្នាំ មុខរបរ កសិករ រស់នៅភូមិ ឃុំ កើតហេតុខាងលើ។២.ឈ្មោះ យុន សំអាន ភេទប្រុស អាយុ១៦ ឆ្នាំ មុខរបរ កសិករ រស់នៅភូមិ កើតហេតុខាងលើ។៣.ឈ្មោះ សេង ពុទ្ធី ភេទប្រុស អាយុ១៦ ឆ្នាំ មុខរបរ សិស្ស រស់នៅភូមិ ឃុំ កើតហេតុខាងលើ។៤.ឈ្មោះ ភឿន ថុនា ភេទប្រុស អាយុ១៨ ឆ្នាំ មុខរបរ កសិករ រស់នៅភូមិ ភូមិ ឃុំ កើតហេតុខាងលើ។៥.ឈ្មោះ សួ សុខឡេង ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរកម្មករ រស់នៅភូមិ ឃុំ កើតហេតុខាងលើ។៦.ឈ្មោះ សឿន រ៉ុនរះ ភេទប្រុស អាយុ២០ ឆ្នាំ មុខរបរ កម្មករ រស់នៅភូមិ ឃុំ កើតហេតុខាងលើ។៧.ឈ្មោះ ផន សើន ភេទប្រុស អាយុ២១ ឆ្នាំ រស់នៅភូមិ ឃុំ កើតហេតុខាងលើ។៨.ឈ្មោះ ចេង ឧស្សាហ៍ ភេទប្រុស អាយុ១៨ ឆ្នាំ មុខរបរ កម្មករ រស់នៅភូមិ ឃុំ កើតហេតុខាងលើ។៩.ឈ្មោះ សិន ឡុញ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ កម្មករ រស់នៅភូមិ ឃុំ កើតហេតុខាងលើ។
សមត្ថកិច្ចបន្តថា វត្ថុតាងចាប់យករួមមាន៖១.កាំបិតខ្វែវ ចំនួន០១ ដើម ប្រវែង ៨០ ស.ម២.ពូថៅ ចំនួន ០១ ដើម ប្រវែង៦២ ស.ម ៣.ដំបងឈើ ចំនួន ០១ ប្រវែង ១២០ ស.ម ៤.ម៉ូតូ ចំនួន ០១ គ្រឿង ៥.ទូរស័ព្ទដៃ ចំនួន ០៨ គ្រឿង៦.អាវក្រណាត់ដៃវែង ចំនួន ០១។៧.អត្តសញ្ញាណប័ណ្ណ ចំនួន ០១ សន្លឹក។
បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងខាងលើកម្លាំងការិយាល័យជំនាញបានកសាងសំណុំរឿងបញ្ជូនខ្លួនជនសង្ស័យខាងលើ ទៅកាន់សាលាដំបូងខេត្តចាត់ការតាមនិតិវិធីច្បាប់៕ដោយ៖រដ្ឋា