ខេត្តសៀមរាប ៖ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្ត លោកឧត្ដមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្ដសៀមរាប អញ្ជើញដឹកនាំកិច្ចប្រជុំការដកបទពិសោធន៍ការងាររឹតបន្តឹងការអនុវត្តន៍ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងលើកទិសដៅអនុវត្តបន្ត របស់ស្នងការដ្ឋាននគរបាលខេត្តសៀមរាប ក្នុងនោះដែលក៏មានការអញ្ជើញចូលរួមពី លោកស្នងការរង លោកនាយ-នាយរងការិយាល័យ និងលោកអធិការ-អធិការរង នៃអធិការដ្ឋាននគរបាលក្រុង-ស្រុកទាំង១៣ ដែលពាក់ព័ន្ធផងដែរ ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥៕