ខេត្តព្រះវិហារ៖បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះវិហារ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៣រោច ខែបុស្ស ឆ្នាំរោង ឆស័ក ពស២៥៦៨ ត្រូវនឹងថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ បានរៀបចំពិធីប្រជុំបូកសរុបសភាពការណ៍ សកម្មភាពលទ្ធផលការអនុវត្តតួនាទី ភារកិច្ច ការធ្វើកំណែទម្រង់ និងការងារកសាងអង្គភាពកងរាជអាវុធហត្ថ ឆ្នាំ២០២៤ និងបន្តលើកទិសដៅផែនការកម្មវិធី សកម្មភាពការងារ ឆ្នាំ២០២៥ និងប្រកាសតែងតាំងផ្លាស់ប្ដូរមុខដំណែង បំពាក់ឋានន្តរសក្កិ ជូនយោធិននៃកងរាជអាវុធហត្ថខេត្តព្រះវិហារ។
នៅក្នុងពិធីនោះដែរ ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកមេបញ្ជាការរង លោកនាយសេនាធិការរង លោកប្រធាន.អនុប្រធានមន្ទីរ លោកមេបញ្ជាការ.មេបញ្ជាការរង មូលដ្ឋានអហក្រុង.ស្រុក ព្រមទាំង នាយអាវុធហត្ថ នាយរងអាវុធហត្ថ ដែលប្រកាសតែងតាំងផ្លាស់ប្ដូរមុខដំណែង បំពាក់ឋានន្តរសក្កិ ផងដែរ៕ដោយ៖ភ្នំដែក
( ប្រភពពីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះវិហារ)