Friday, January 17, 2025
Header Banner

ប្រកាសចូលកាន់តំណែងប្រធានច្រកព្រំដែនអន្តរជាតិអានសេះ-អានម៉ា ថ្មី

ខេត្តព្រះវិហារ៖លោក នាន់ បូនេត នាយករងទីចាត់ការអន្តរវិស័យសាលាខេត្តព្រះវិហារ ត្រូវបានតែងតាំងជាប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វាព្រំដែនអន្តរជាតិអានសេះ -អានម៉ា បន្ទាប់ពីលោកចិន ខន្តី អតីតប្រធានច្រកទ្វារព្រំដែនអន្តរជាតិ ត្រូវតែងតាំងជាអភិបាលស្រុកជាំក្សាន្ត។
ពិធីប្រកាសចូលកាន់តំណែងប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារអន្តរជាតិអានសេះ ព្រះរាជណាចក្រកម្ពុជា-អានម៉ា ព្រះរាជណាចក្រថៃ ធ្វើឡើងនៅព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥នេះក្រោមអធិបតីភាពឯកឧត្តម ណុប វុធ្ធី អភិបាលរងខេត្តព្រះវិហារ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម គីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ នៅសាលាស្រុកជាំក្សាន្ត ដោយមានការចូលរួមពីសំណាក់អស់លោក លោកស្រី មន្ត្រីរាជការជាច្រើននាក់ផងដែរ។

ឯកឧត្តម ណុប វុធ្ធី អភិបាលរងខេត្តព្រះវិហារ បានមានប្រសាសន៍ថា លោក នាន់ បូនេត ដែលត្រូវបានប្រគល់ភារកិច្ចជាប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារ ព្រំដែនអន្តរជាតិអានសេះ ដែលត្រូវប្រកាសចូលកាន់មុខតំណែងនៅថ្ងៃនេះ មិនត្រឹមតែជាការផ្លាស់ប្តូរ មុខងារប៉ុណ្ណោះទេ ថែមទាំងជាការបង្ហាញពីការប្តេជ្ញាចិត្តរបស់យើងក្នុងការពង្រឹងប្រសិទ្ធភាពការងារ និង ការអភិវឌ្ឍន៍ច្រកអានសេះរបស់យើងឲ្យកាន់តែរីកចម្រើន។ យើងទាំងអស់គ្នាបានដឹងហើយថាច្រក អានសេះ មានសារសំខាន់យ៉ាងណាចំពោះការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ខេត្តយើង។ វាជាច្រកទ្វារដែលត ភ្ជាប់ពាណិជ្ជកម្ម ការវិនិយោគ និងការទំនាក់ទំនងរវាងប្រទេសយើង និងប្រទេសថៃ។ ដូច្នេះការជ្រើស រើសបុគ្គលិកដែលមានសមត្ថភាព មានបទពិសោធន៍ និងមានចក្ខុវិស័យច្បាស់លាស់មកដឹកនាំច្រក អន្តរជាតិ។ លោក នាន់ បូនេត ដែលបានជ្រើសរើសតែងតាំងនៅថ្ងៃនេះគឺជាបុគ្គលដែលមានគុណសម្បត្តិដើម្បីបំពេញភារកិច្ចសំខាន់នេះ។ លោកមានបទពិសោធន៍កាងារយូរឆ្នាំ មានចំណេះដឹង និង ស្មោះត្រង់ចំពោះកាងារ។ ខ្ញុំជឿជាក់ថា ក្រោមការដឹកនាំរបស់លោកច្រកអានសេះរបស់យើង នឹងមាន ការអភិវឌ្ឍន៍ឆាប់រហ័ស និងមានប្រសិទ្ធភាព។

ឯកឧត្តមអភិបាលរងខេត្ត គូសបញ្ជាក់ថា លោកប្រធានច្រកអានសេះ ដែលទើបនឹងទទួលបានមុខតំណែងថ្មីនេះ ត្រូវយក ចិត្តទុកដាក់លើការងារមួយចំនួនដូចខាងក្រោម៖ពង្រឹងការអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួនឲ្យមានប្រសិទ្ធភាព និងមានការទទួលខុសត្រូវខ្ពស់។-បន្តរក្សា និងរៀបចំលក្ខណៈសម្បត្តិនានា ក្នុងនាមជាថ្នាក់ដឹកនាំ ដើម្បីជាគម្រូដល់មន្ត្រីក្រោមឱវាទ។ កសាងសមត្ថភាព និងការអភិវឌ្ឍខ្លួនឲ្យបានពេញលេញ ដើម្បី ឲ្យការងារកាន់ តែល្អប្រសើរ ថែមទៀត ជាពិសេស គឺការផ្តល់សេវាជូនប្រជាពលរដ្ឋ និងកិច្ចការអភិវឌ្ឍនៅមូលដ្ឋានឲ្យបានល្អប្រសើរ។ពង្រឹងរបៀបរបបបំពេញការងារ និងគណនេយ្យភាពផ្ទៃក្នុងខ្ពស់ ពិសេសគឺទំនាក់ទំនងផ្ទៃក្នុងឱ្យ បានល្អទាំងជាមួយក្រុមប្រឹក្សា ជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំង និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់៕ដោយ៖តាឌី

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម