សៀមរាប៖នាពេលថ្មីនេះត្រូវបានបណ្តាញសង្គមមួយបានបង្ហោះថា សូមថ្លែងអំណរគុណដល់លោក ឃន់ សុខន និង ក្រុមគ្រួសារ ម្ចាស់ក្រុមហ៊ុនដីឡូតិ៍វីឡា ឃន់ សុខន ដែលបានជួយឧត្ថមអាល់កុល១កាន ដល់សាលាបឋមសិក្សា វត្តលលៃ ក្នុងស្រុកប្រាសាទបាគង។ក្នុងនោះដែរតំណាងសាលា បានថ្លែងអំណរគុណ ចំពោះលោកឃន់ សុខន និង ក្រុមគ្រួសារ ជួបតែសុភមង្គម សុខភាពល្អបរិបូរ និងជោគជ័យគ្រប់ភារកិច្ចផងដែរ។សូមបញ្ជាក់ផងដែរថា នារដូវកាលកូវីដ១៩នេះ ទោះតិចក្តីច្រើនក្តីឲ្យតែបានជួយដល់សង្គមនោះគឺជាបុណ្យមួយដ៏ល្អក្នុងជីវតិ ខណៈដែលបច្ចុប្បន្នពលរដ្ឋមួយចំនួនកំពុងរងសម្ពាធពីមេរោគកូវីដ១៩នេះនិងបានធ្វើឲ្យជីវភាពប្រចាំថ្ងៃមានការខ្វះខាតជាបណ្តើរៗ។តែទោះជាយ៉ាងណា រាជរដ្ឋាភិបាលកម្ពុជា បានផ្តល់ប្រាក់ជូនពលរដ្ឋក្រីក្រក្នុងមូលដ្ឋាន ជាបន្តបន្ទាប់ផងដែរ៕អរគុណ សន្តិភាព